ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ ជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ដីសណ្តទន្លេក្រហម

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានអញ្ជើញដឹកនាំសន្និសីទលើកទី ៦ នៃក្រុមប្រឹក្សាសម្របសម្រួលតំបន់ ដីសណ្តទន្លេក្រហម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញថ្លែងមតិក្នុងសន្និសីទលើកទី៦ នៃក្រុមប្រឹក្សាសម្របសម្រួលដីសណ្ដទន្លេក្រហម (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាមមិញ ជិញបានសង្កត់ធ្ងន់ថា តំបន់ដីសណ្តទន្លេក្រហម រួមមានទីក្រុងហាណូយ ទីក្រុង Hai Phong ខេត្ត Quang Ninh, Hung Yen, Bac Ninh, Ninh Binh សុទ្ធតែជាក្បាលរថភ្លើងសេដ្ឋកិច្ច ប៉ូលកំណើននៃតំបន់ និងរបស់ប្រទេសជាតិ។ ដើម្បីជំរុញកំណើននៃមូលដ្ឋាន និងតំបន់ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាំបាច់ត្រូវមានគំនិតច្នៃប្រឌិត សកម្មភាពខ្លាំងក្លាជាង មានចក្ខុវិស័យ​រយៈពេលវែង   ភាពបត់បែន និងការសម្របខ្លួនទៅនឹងស្ថានភាពពិភពលោក និងតំបន់។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជិញ អញ្ជើញលើកច្បាស់ថា៖ “ប្តេជ្ញាធ្វើឱ្យតំបន់ដីសណ្ដទន្លេក្រហមក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតរបស់ប្រទេស ជាតិ រួមចំណែកលើកកម្ពស់កំណើនដ៏ឆាប់រហ័ស ប៉ុន្តែប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិ រួមជាមួយនឹងតំបន់ណាមបូខាងកើតបង្កើតការលើកទឹកចិត្ត ដល់តំបន់ផ្សេងទៀត។ ខ្ញុំមានជំនឿចិត្តថា ខេត្ត ក្រុង នៃតំបន់ដីសណ្ដទន្លេក្រហមអាចធ្វើបាន ដោយសារលក្ខខណ្ឌធម្មជាតិអំណោយផល វប្បធម៌សង្គមល្អ មនុស្សមានសុខដុមរមនា។ បន្តធ្វើវិមជ្ឈការ  ពោលគឺ មូលដ្ឋានសម្រេចចិត្ត មូលដ្ឋានធ្វើ  មូលដ្ឋានទទួលខុសត្រូវ”។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រួមជាមួយដីសណ្ដទន្លេក្រហម ចាំបាច់ត្រូវមានការត្រេះរិះប្រកបដោយភាពច្នៃប្រឌិត សកម្មភាពខ្លាំងក្លា ចក្ខុវិស័យរយៈពេលវែង   ភាពបត់បែន សម្របខ្លួនទៅនឹងស្ថានភាពពិភពលោក និងតំបន់ ដោយអភិវឌ្ឍន៍សេដ្ឋកិច្ចដើរទន្ទឹមនឹងការធានាសន្តិសុខសង្គម៕


top