ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញ​មកដល់ទីក្រុងសៀងហៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO

នាយប់ថ្ងៃទី ៣០ ខែសីហា (ម៉ោងក្នុងតំបន់) យន្តហោះដឹកនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៥ ក្នុងឋានៈជាភ្ញៀវរបស់ប្រទេសម្ចាស់ផ្ទះ និងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Binhai ក្នុងទីក្រុងធានជីន ប្រទេសចិន។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញមកដល់ទីក្រុងធានជីន ដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO ។ រូបថត៖ Duong Giang/VNA

កិច្ចប្រជុំកំពូល SCO ឆ្នាំ ២០២៥ គឺជាសកម្មភាពដ៏សំខាន់បំផុតក្នុងសេរ៊ីសកម្មភាពជាង ១០ ដែលប្រទេសចិនបានរៀបចំ ហើយនឹងរៀបចំក្នុងតួនាទីជាប្រធានប្តូរវែនដំណាក់កាល ២០២៤ -២០២៥។ ដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ មានគោលបំណងបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន និងសហគមន៍ចែករំលែកអនាគត ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ និងគម្រោងធំៗលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។

ដំណើរទស្សនកិច្ចការងារនេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំវៀតណាមបន្តការផ្លាស់ប្តូរយុទ្ធសាស្ត្រ បង្កើនទំនុកចិត្តនយោបាយជាមួយថ្នាក់ដឹកនាំចិន ស្វែងរកដំណោះស្រាយសម្រាប់បញ្ហាជំពាក់ជំពិនរវាងប្រទេសទាំងពីរ ជាពិសេសបញ្ហាសមុទ្រខាងកើត តាមនោះ រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរនាពេលខាងមុខ៕


top