ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទៅទស្សនាសកលវិទ្យាល័យជាតិម៉ាឡេស៊ី

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៨ ខែឧសភា នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញទៅទស្សនាសកលវិទ្យាល័យជាតិម៉ាឡេស៊ី។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងមតិនៅសកលវិទ្យាល័យជាតិម៉ាឡេស៊ី។ រូបថត៖ VOV

ថ្លែងទៅកាន់សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតនិងការផ្លាស់ប្តូរឌីជីថលសម្រាប់ប្រទេសនិងតំបន់នីមួយៗ ដោយចាត់ទុកថា ចំណេះដឹងគឺជាគន្លឹះ បច្ចេកវិទ្យាគឺជាទ្វារសម្រាប់បើកចេញអនាគតដ៏ភ្លឺស្វាងសម្រាប់បណ្តាប្រទេស។ នាយករដ្ឋមន្ត្រីបានអះអាងថា ក្នុងបរិបទសកលភាវូបនីយកម្ម ការផ្លាស់ប្តូរឌីជីថលនិងបដិវត្តន៍ឧស្សាហកម្មទី៤ តម្រូវការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់កាន់តែមានភាពបន្ទាន់ជាងពេលណាៗទាំងអស់ ហើយនេះគឺជាពេលវេលាសម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលដើរតួនាទីស្នូលក្នុងការរៀបចំធនធានមនុស្សសម្រាប់អនាគត មិនត្រឹមតែសម្រាប់ប្រទេសមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់និងពិភពលោកទាំងមូលទៀតផង។

នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរបង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការកសាងគំរូសេដ្ឋកិច្ចថ្មីសម្រាប់អភិបាលកិច្ច AI និងជំរុញការតភ្ជាប់មណ្ឌលបច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលនវានុវត្តន៍ និងថ្នាល “បណ្ដុះពូជ” ចាប់ផ្តើមអាជីវកម្មរបស់ភាគីទាំងពីរ។ នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យជាតិម៉ាឡេស៊ីដែលបានចុះលិខិតបញ្ជាក់ពីបំណងចង់សហការជាមួយសាកលវិទ្យាល័យឈានមុខចំនួន២នៅវៀតណាម៕


top