ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ ទទួល​ជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone

នាព្រឹកថ្ងៃទី ៨ ខែតុលា បន្ទាប់ពីបានទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។ រូបថត៖ VNA

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញ មានការចាប់អារម្មណ៍ចំពោះការរៀបចំដោយភាពហ្មត់ចត់ លើគ្រប់វិស័យសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឡាវក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៤; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការសម្របសម្រួលជាមួយឡាវ និងប្រទេសដទៃទៀត ដើម្បីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ ទទួលបានជោគជ័យ រួមចំណែកលើកកម្ពស់កិត្យានុភាពរបស់ឡាវ និងចំណងសាមគ្គីភាពនិងឯកភាពរបស់អាស៊ាន។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានសង្កត់ធ្ងន់លើគុណតម្លៃនៃសាមគ្គីភាពរវាងវៀតណាម-ឡាវ និងរវាងវៀតណាម-ឡាវ-កម្ពុជា; ឯកភាពបន្តការសម្របសម្រួលជាមួយកម្ពុជា ដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងបីកាន់តែអនុវត្តជាក់ស្តែងនិងមានប្រសិទ្ធភាព បំពេញតម្រូវការជាក់ស្តែងរបស់ប្រទេសទាំងបី និងស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី៕


top