ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ ផ្តល់អាទិភាពដល់ការរៀបចំក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ

នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែ វិច្ឆិកា ឆ្នាំ ២០២៤ ដើម្បីវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែវិច្ឆិកា និង ១១ ខែកន្លង មក និងភារកិច្ចដោះស្រាយបញ្ហាសំខាន់ក្នុងខែធ្នូ និងពេលវេលាខាងមុខនេះ។
កិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៤ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែធ្នូ (រូបថត៖ VNA)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានវាយតម្លៃថា ក្រសួង ស្ថាប័ននានាបានព្យាយាមអស់ពីសមត្ថភាពដើម្បីបំពេញការងារដែលបានស្នើឡើងប្រកបដោយគុណភាពខ្ពស់ និងដោះស្រាយបានទាន់ពេលវេលានូវបញ្ហានានាទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; កំណត់ឡើងវិញនូវបញ្ហានៃការផ្តល់អាទិភាពកំណើនខ្ពស់ ដើម្បីខិតខំសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុបលើសពី ៧% ដោយបំពេញទាំង ១៥/១៥ នៃគោលដៅដែលបានដាក់ចេញ។

អំពីភារកិច្ច និងដំណោះស្រាយសំខាន់ៗនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិករដ្ឋាភិបាល ប្រមុខក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវតែមានការគិតប្រកបដោយភាពច្នៃប្រឌិត និងឈានមុខគេដោយមានការតាំងចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់។ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹក ឲ្យផ្តោតការយកចិត្តទុកដាក់លើការងារបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ របស់មជ្ឈឹម ស្តីពីការរៀបចំក្បាលម៉ាស៊ីនៃប្រព័ន្ធនយោបាយប្រកបដោយភាពបង្រួម  និងដំណើរការប្រកបដោយប្រសិទ្ធភាព។

“ការរៀបចំក្បាលម៉ាស៊ីនមានលក្ខណៈរសើប ហើយនឹងប៉ះពាល់ដល់ផលប្រយោជន៍ និងប្រជាជន ដូច្នេះយើងត្រូវដឹកនាំ និងសម្រួលសតិអារម្មណ៍សម្រាប់ខ្លួនឯង និងអង្គភាពរបស់យើង ដើម្បីរួមចំណែកបង្កើតឯកភាពពេញប្រព័ន្ធនយោបាយក្នុងការអនុវត្តការងារនេះ; ធានាការដឹកនាំដោយស្រុះចិត្តគំណិតក្នុងបក្ស។  ពោលគឺ បក្សដឹកនាំ រដ្ឋាភិបាលឯកភាព រដ្ឋសភាស្រុះចិត្តគំនិត ហើយប្រជាពលរដ្ឋគាំទ្រ ដូច្នេះយើង “និយាយតែរឿងធ្វើ មិននិយាយរឿងដើរថយក្រោយ”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យធានាស្ថិរភាពតម្លៃទីផ្សារនិងតម្លៃទំនិញសំខាន់ៗ ម្ហូបអាហារ ជាពិសេសនៅចុងឆ្នាំ និងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ៕


top