ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន Hoa Phat

ក្នុងកម្មវិធីការងារនៅខេត្ត Quang Ngai នារសៀលថ្ងៃទី ៩ ខែកុម្ភៈ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយក្រុមហ៊ុន Hoa Phat គ្រុប ដែលមានទីតាំងនៅខេត្ត Quang Ngai។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន Hoa Phat (រូបថត៖ VOV)

ដោយសង្កត់ធ្ងន់ថា វៀតណាមកំពុងអនុវត្តដំណើរការឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម ដូច្នេះត្រូវតែមានឧស្សាហកម្មជាមូលដ្ឋានដូចជា ដែកថែប គីមី ថាមពល ប្រេង និងឧស្ម័នជាដើម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្មធំៗ រួមទាំងក្រុមហ៊ុន Hoa Phat គ្រុប បន្តលើកកម្ពស់តួនាទីរបស់ខ្លួនជាអ្នករួមចំណែកដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មដែកថែប និងដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ វៀតណាម។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានរំលឹកឡើងវិញនូវលក្ខខណ្ឌតម្រូវថា ក្រុមហ៊ុនត្រូវបន្តស្រាវជ្រាវ និងផលិតដែកថែបគុណភាពខ្ពស់ ធ្វើពិពិធកម្មផលិតផល ដើម្បីបម្រើការអភិវឌ្ឍរបស់ប្រទេសជាតិ ជាពិសេសការផលិតដែកសម្រាប់បម្រើការអភិវឌ្ឍឧស្សាហកម្មផ្លូវដែក រួមទាំងបម្រើគម្រោងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង។

យោងតាមលោក Tran Dinh Long ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hoa Phat គ្រុប បច្ចុប្បន្ន Hoa Phat កំពុងផ្តល់អាទិភាពដល់ប្រតិបត្តិការគម្រោងមណ្ឌលផលិតដែកថែប គុណភាពខ្ពស់ សំដៅបម្រើគម្រោងជាតិសំខាន់ៗ ដែលក្នុងនោះមានអាទិភាពសម្រាប់បម្រើគម្រោងវិនិយោគ សាងសង់ផ្លូវរថភ្លើងល្បឿនលឿនអ័ក្ស ខាងជើង-ខាងត្បូង ដំណាក់កាល ២០២៦-២០៣០៕


top