ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញត្រួតពិនិត្យគម្រោងផ្លូវគមនាគមន៍សំខាន់ៗ នៅភាគកណ្តាលវៀតណាម

ក្នុងដំណើរទស្សនកិច្ចការងារនៅបណ្តាខេត្តភាគកណ្តាលវៀតណាមនាថ្ងៃទី ១ ខែមីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចុះត្រួតពិនិត្យ គម្រោងផ្លូវគមនាគមន៍សំខាន់ៗ នៅក្នុងតំបន់ រួមមាន៖ ផ្លូវល្បឿនលឿន ក្វាង ង៉ាយ - ហោយ ញឺន និង ហោយ ញឺន - ក្វី ញឺន និងគម្រោងផ្លូវរត់ទីពីរ រួមទាំងសំណង់ពាក់ព័ន្ធ នៅអាកាសយានដ្ឋាន ភូកាត (ខេត្តយ៉ាឡាយ)។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទៅទស្សនា ជូនអំណោយ និងលើកទឹកចិត្តដល់វិស្វករ និងកម្មករនៅការដ្ឋានសំណង់ ដោយសម្តែងក្តីសង្ឃឹមថា ពួកគេនឹងខិតខំធានាបាននូវវឌ្ឍនភាព និងគុណភាពនៃគម្រោង (រូបថត៖ ឡៃហ័រ/VOV)

នៅទីតាំងផ្លូវល្បឿនលឿន ក្វាង ង៉ាយ - ហោយ ញឺន ជាពិសេសផ្នែកដែលឆ្លងកាត់ផ្លូវរូងក្រោមដីឌឹក ផូ និង ប៊ិញ ដេ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញប្រគល់អំណោយ និងលើកទឹកចិត្តដល់វិស្វករ និងកម្មករនៅការដ្ឋានសំណង់ដែលបានធ្វើការពេញអំឡុងពេលឈប់សម្រាកបុណ្យតេត ដើម្បីធានាបាននូវវឌ្ឍនភាពនៃគម្រោង។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យថ្នាក់ដឹកនាំនៃខេត្តទាំងពីរធានាថា ប្រជាជននៅក្នុងតំបន់គម្រោងដែលបានផ្លាស់ទៅផ្ទះថ្មីមានជីវភាពប្រសើរជាងនៅទីតាំងចាស់។  

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទៅទស្សនា ជូនអំណោយ និងលើកទឹកចិត្តដល់វិស្វករ និងកម្មករនៅការដ្ឋានសំណង់ ដោយសម្តែងក្តីសង្ឃឹមថា ពួកគេនឹងខិតខំធានាបាននូវវឌ្ឍនភាព និងគុណភាពនៃគម្រោង (រូបថត៖ ឡៃហ័រ/VOV)

 

នៅក្នុងការដ្ឋានសាងសង់គម្រោងផ្លូវរត់លេខពីរ និងគ្រឿងបរិក្ខារពាក់ព័ន្ធនៅអាកាសយានដ្ឋានភូកាត ក្នុងខេត្តយ៉ាឡាយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងកាត់បន្ថយកាលវិភាគសាងសង់មុន ៣ ខែ ដោយធានាថា គម្រោងនេះនឹងដំណើរការនៅដើមត្រីមាសទី ៣ ឆ្នាំ ២០២៥ ជំនួសឱ្យខែកញ្ញា ឆ្នាំ ២០២៦ តាមផែនការដែលបានដាក់ចេញ។

ផ្លូវល្បឿនលឿនក្វាងង៉ាយ - ហោយញ៉ឺន មានប្រវែង ៨៨ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តក្វាងង៉ាយ និងយ៉ាឡាយ ហើយជាផ្នែកមួយនៃផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង (ផ្នែកខាងកើត) ដំណាក់កាល ២០២១-២០២៥។ គម្រោងនេះបានចាប់ផ្តើមនៅដើមឆ្នាំ ២០២៣ ហើយឥឡូវនេះបានបង្ហើយផ្លូវសំខាន់ទាំងមូលប្រវែង ៨៨ គីឡូម៉ែត្រ។

គម្រោង ហោយញឺន - ក្វី ញឺន មានប្រវែងសរុប ៧០,១ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តយ៉ាឡាយ។ រហូតមកដល់បច្ចុប្បន្ន វឌ្ឍនភាពសាងសង់បានឈានដល់ប្រហែល ៩៩.៩%។ ផ្លូវសំខាន់ទាំងមូលត្រូវបានបង្ហើយ ដោយបំពេញតាមលក្ខខ័ណ្ឌទាំងអស់សម្រាប់ដំណើរការ។

គម្រោងវិនិយោគលើការសាងសង់ផ្លូវរត់លេខ ២ និងគ្រឿងសំណង់ពាក់ព័ន្ធនៅអាកាសយានដ្ឋាន ភូកាត (ខេត្ត យ៉ាឡាយ) បានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំមុន ហើយត្រូវបានរំពឹងថា នឹងធ្វើការហោះហើរស្តង់ដារនៅក្នុងខែកក្កដា ឆ្នាំនេះ ដោយធានានូវសមត្ថភាពក្នុងការផ្ទុកយន្តហោះ Code C ដូចជា A320, A321 និងប្រភេទសមមូល៕

 

top