ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញត្រួតពិនិត្យគម្រោងដឹកជញ្ជូនសំខាន់ៗមួយចំនួនក្នុងខេត្ត Quang Ngai

នាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Ngai នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញត្រួតពិនិត្យគម្រោងផ្លូវមាត់សមុទ្រ Dung Quat - Sa Huynh ឆ្លងកាត់ខេត្ត Quang Ngai និងគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនខាងជើង - ខាងត្បូង នៃខ្សែផ្លូវ Quang Ngai - Hoai Nhon។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញចុះពិនិត្យទីវាល និងស្តាប់របាយការណ៍ស្តីពីគម្រោងផ្លូវមាត់សមុទ្រ Dung Quat - Sa Huynh ឆ្លងកាត់ខេត្ត Quang Ngai (រូបថត៖ VOV)

គម្រោងផ្លូវតាមឆ្នេរសមុទ្រ Dung Quat - Sa Huynh មានប្រវែងផ្លូវសរុបប្រហែល ១២៥ គីឡូម៉ែត្រ។

គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង នៃខ្សែផ្លូវ Quang Ngai - Hoai Nhon មានទុនវិនិយោគសរុបជាង ២០.៤០០ ពាន់លានដុង (ជាង ៨៥៤ លានដុល្លារអាមេរិក) មានប្រវែង ៨៨ គីឡូម៉ែត្រ កាត់តាមខេត្ត Quang Ngai (៦០,៣គីឡូម៉ែត្រ) និង Binh Dinh (២៧,៧គីឡូម៉ែត្រ)។

លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងជូនអំណោយដល់កម្មករសំណង់នៅការដ្ឋានសំណង់ ព្រមទាំងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពគម្រោង។

នាព្រឹកមិញនេះដែរ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានទៅទស្សនាកន្លែងរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រី លោក ហ្វាម វ៉ាន់ ដុង; ទស្សនាតំបន់តាំងពិព័រណ៍រូបថតនៃអាជីពរបស់អតីតនាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង និងអញ្ជើញដាំដើមឈើអនុស្សាវរីយ៍នៅទីនេះ៕

 


top