នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ បានអញ្ជើញដឹកនាំសន្និសីទអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយធុរកិច្ចអំពីភារកិច្ចនិងដំណោះស្រាយសម្រាប់សហគ្រាសឯកជន ពន្លឿនល្បឿន សម្រេចបាននូវសមិទ្ធិ ផល និងរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិក្នុង យុគសម័យថ្មី។ ចូលរួមសន្និសីទមានថ្នាក់ដឹកនាំអង្គការ និងសមាគមទូទាំងក្នុងប្រទេស។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយអង្គភាពអាជីវកម្ម (រូបថត៖ Duong Giang/TTXVN)
នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា សមិទ្ធផលសេដ្ឋកិច្ចដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំកន្លងមកគឺមានការរួមវិភាគទានពីសហគមន៍ធុរកិច្ច។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាល ក្រសួង ស្ថាប័ននានា តែងតែឆ្លើយតបភ្លាមៗ និងត្រឹមត្រូវ ជានិច្ចកាលរួមដំណើរ ចែករំលែក និងដោះស្រាយការលំបាកសម្រាប់អាជីវកម្ម ហើយស្នើឱ្យអង្គភាពអាជីវកម្មបន្តរួមចំណែកក្នុងគោលដៅប្រទេសទាំងមូលមានអត្រាកំណើនយ៉ាងតិច ៨% នៅឆ្នាំនេះ បង្កើតកម្លាំងចលករនិងស្មារតីសម្រាប់វៀតណាម សម្រេចបានកំណើន ២ ខ្ទង់ក្នុងបណ្តាឆ្នាំបន្តបន្ទាប់។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាពេលខាងមុខ គណៈកម្មាធិ ការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលនឹងធ្វើសន្និសីទជាមួយសហគ្រាសរដ្ឋ សហគ្រាសឯកជន ធនាគារ និងសហគ្រាសដែលវិនិយោគបរទេស ដើម្បីស្តាប់មតិយោបល់របស់សហគមន៍ធុរកិច្ច ដូច្នេះហើយលោកបានស្នើឱ្យអង្គភាពអាជីវកម្មវាយតម្លៃ និងវិភាគឱ្យបានហ្មត់ចត់នូវស្ថានភាព និងផ្តល់យោបល់ជូនរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាន៕