ព័ត៌មាន នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ វៀតណាមតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍរបស់ស្ត្រីនិងកិច្ចការស្ត្រី 09/03/2025 នាព្រឹកថ្ងៃទី៨ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញជួបជាមួយវីរៈនារីនៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរៈនារីពលកម្ម ឧត្តមសេនីយជាស្ត្រី និងចូលរួមពិធីអបអរសាទរខួបលើកទី ៤០ នៃពានរង្វាន់ Kovalevskaia និងពិធីប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ ២០២៤។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ស្ត្រីតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគ្រួសារនីមួយៗ សហគមន៍នីមួយៗ ប្រទេសនីមួយៗ និងមនុស្សជាតិទាំងមូល (រូបថត៖ VOV)ពានរង្វាន់ Kovalevskaia គឺជាពានរង្វាន់ថ្នាក់ជាតិដ៏មានកិត្យានុភាព ដែលលើកតម្កើងរាល់ការខិតខំប្រឹងប្រែង និងការរួមចំណែករបស់អ្នកវិទ្យាសាស្ត្រស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិ។ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ (១៩៨៥-២០២៥) សមូហភាពចំនួន ២២ និងបុគ្គលចំនួន ៥៧ នាក់បានទទួលពានរង្វាន់ Kovalevskaia។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអបអរសាទរអ្នកវិទ្យាសាស្ត្រស្រីចំនួនពីររូបដែលបានឈ្នះពានរង្វាន់ Kovalevskaia ឆ្នាំ ២០២៤ នោះគឺ៖ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Tan សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ និងសាស្ត្រាចារ្យរង បណ្ឌិត Dang Thi My Dung សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍរបស់ស្ត្រីនិងកិច្ចការស្ត្រី លើកកម្ពស់សមភាពយេនឌ័រលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា៖ “បងប្អូននារី គឺជាគំរូសម្រាប់ការសិក្សា ការហាត់ពត់លតដំ រួមចំណែកក្នុងការកសាងសង្គមសិក្សា ឈានចូលយុគសម័យថ្មី យុគសម័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ បងប្អូនស្ត្រីជាកត្តាវិជ្ជមានដែលរួមចំណែក រីកសាយភាយ បង្កើតកម្លាំងចិត្ត និងបំផុសគំនិតនូវតម្លៃល្អ និងរួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ជាពិសេស ខ្ញុំសូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការរួមចំណែកយ៉ាងសំខាន់របស់ស្រ្តីវៀតណាមទាំងអស់ ដែលជារៀងរាល់ថ្ងៃ រាល់ម៉ោង រាល់នាទី ដោយមិនគិតពីទុក្ខលំបាក តែងតែលះបង់អស់ពីចិត្តចំពោះគ្រួសារ សាច់ញាតិ មិត្តភ័ក្តិ សហគមន៍ ដើម្បីសង្គមនិងដើម្បីប្រទេសវៀតណាមមានការអភិវឌ្ឍប្រកបដោយវិបុលភាព”។លោកនាយករដ្ឋមន្ត្រីបានស្នើឱ្សសម្ព័ន្ធសមាគមនារីវៀតណាម បន្តលើកកំពស់តួនាទីតំណាងស្ត្រីគ្រប់ស្រទាប់វណ្ណៈក្នុងការផ្តល់យោបល់ លើគោលនយោបាយឧបត្ថម្ភ បង្កើតលក្ខខណ្ឌសម្រាប់ស្ត្រីវៀតណាមនិយាយរួម និងអ្នកវិទ្យាសាស្ត្រជាស្ត្រី ជាពិសេសបន្តលើកកម្ពស់ទេពកោសល្យ និងការយកចិត្តទុកដាក់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរបស់ស្ត្រី; ផ្តល់អាទិភាពដល់ធនធាន មានគោលនយោបាយនិងយន្តការជាក់ស្តែងសម្រាប់ការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សស្ត្រីដែលមានគុណភាពខ្ពស់៕

នាព្រឹកថ្ងៃទី៨ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញជួបជាមួយវីរៈនារីនៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរៈនារីពលកម្ម ឧត្តមសេនីយជាស្ត្រី និងចូលរួមពិធីអបអរសាទរខួបលើកទី ៤០ នៃពានរង្វាន់ Kovalevskaia និងពិធីប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ ២០២៤។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ស្ត្រីតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគ្រួសារនីមួយៗ សហគមន៍នីមួយៗ ប្រទេសនីមួយៗ និងមនុស្សជាតិទាំងមូល (រូបថត៖ VOV)ពានរង្វាន់ Kovalevskaia គឺជាពានរង្វាន់ថ្នាក់ជាតិដ៏មានកិត្យានុភាព ដែលលើកតម្កើងរាល់ការខិតខំប្រឹងប្រែង និងការរួមចំណែករបស់អ្នកវិទ្យាសាស្ត្រស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិ។ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ (១៩៨៥-២០២៥) សមូហភាពចំនួន ២២ និងបុគ្គលចំនួន ៥៧ នាក់បានទទួលពានរង្វាន់ Kovalevskaia។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអបអរសាទរអ្នកវិទ្យាសាស្ត្រស្រីចំនួនពីររូបដែលបានឈ្នះពានរង្វាន់ Kovalevskaia ឆ្នាំ ២០២៤ នោះគឺ៖ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Tan សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ និងសាស្ត្រាចារ្យរង បណ្ឌិត Dang Thi My Dung សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍរបស់ស្ត្រីនិងកិច្ចការស្ត្រី លើកកម្ពស់សមភាពយេនឌ័រលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា៖ “បងប្អូននារី គឺជាគំរូសម្រាប់ការសិក្សា ការហាត់ពត់លតដំ រួមចំណែកក្នុងការកសាងសង្គមសិក្សា ឈានចូលយុគសម័យថ្មី យុគសម័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ បងប្អូនស្ត្រីជាកត្តាវិជ្ជមានដែលរួមចំណែក រីកសាយភាយ បង្កើតកម្លាំងចិត្ត និងបំផុសគំនិតនូវតម្លៃល្អ និងរួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ជាពិសេស ខ្ញុំសូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការរួមចំណែកយ៉ាងសំខាន់របស់ស្រ្តីវៀតណាមទាំងអស់ ដែលជារៀងរាល់ថ្ងៃ រាល់ម៉ោង រាល់នាទី ដោយមិនគិតពីទុក្ខលំបាក តែងតែលះបង់អស់ពីចិត្តចំពោះគ្រួសារ សាច់ញាតិ មិត្តភ័ក្តិ សហគមន៍ ដើម្បីសង្គមនិងដើម្បីប្រទេសវៀតណាមមានការអភិវឌ្ឍប្រកបដោយវិបុលភាព”។លោកនាយករដ្ឋមន្ត្រីបានស្នើឱ្សសម្ព័ន្ធសមាគមនារីវៀតណាម បន្តលើកកំពស់តួនាទីតំណាងស្ត្រីគ្រប់ស្រទាប់វណ្ណៈក្នុងការផ្តល់យោបល់ លើគោលនយោបាយឧបត្ថម្ភ បង្កើតលក្ខខណ្ឌសម្រាប់ស្ត្រីវៀតណាមនិយាយរួម និងអ្នកវិទ្យាសាស្ត្រជាស្ត្រី ជាពិសេសបន្តលើកកម្ពស់ទេពកោសល្យ និងការយកចិត្តទុកដាក់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរបស់ស្ត្រី; ផ្តល់អាទិភាពដល់ធនធាន មានគោលនយោបាយនិងយន្តការជាក់ស្តែងសម្រាប់ការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សស្ត្រីដែលមានគុណភាពខ្ពស់៕