ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ជាមួយសហគ្រាសអាមេរិក

នារសៀលថ្ងៃទី ១២ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានទទួលជួបលោក Cristiano Amon ប្រធាននិងជាអគ្គនាយកប្រតិបត្តិនៃសាជីវកម្ម Qualcomm (សហរដ្ឋអាមេរិក) និងគណៈប្រតិភូដែលមកបំពេញទស្សនកិច្ចការងារវៀតណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អញ្ជើញទទួលជួបលោក Cristiano Amon ប្រធាននិងជានាយកប្រតិបត្តិនៃសាជីវកម្ម Qualcomm (រូបថត៖ VOV)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើថា Qualcomm ពង្រីកការវិនិយោគស៊ីជម្រៅនៅវៀតណាម ដើម្បីអភិវឌ្ឍន៍ការស្រាវជ្រាវ និងផលិតបច្ចេកវិទ្យាខ្ពស់; រួមជាមួយវៀតណាមដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ជំរុញការចាប់ផ្ដើមអាជីវកម្ម; គាំទ្រសាជីវកម្មនិងក្រុមវៀតណាមចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ បច្ចេកវិទ្យាខ្ពស់ សកល។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងបន្តសុក្រិតយន្តិការសេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយម ហើយដូច្នេះសង្ឃឹមថា ក្រុមហ៊ុននឹងគាំទ្រដំណើរការនេះ; លោកនាយករដ្ឋមន្ត្រីជឿជាក់ថា កិច្ច សហប្រតិបត្តិការរបស់ក្រុមហ៊ុន Qualcomm ជាមួយដៃគូវៀតណាមនឹងកាន់តែរឹងមាំនិងមានប្រសិទ្ធភាពជាង។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា វៀតណាមប្ដេជ្ញាចិត្ត និងតាំងចិត្តក្នុងការច្នៃប្រឌិត; សង្ឃឹមថា Qualcomm នឹងទាញយកចំប្រៀបខ្លាំងរបស់វៀតណាមនិងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។

រីឯខ្លួនវិញ ប្រធាននិងជានាយកប្រតិបត្តិ Cristiano Amon ជឿជាក់ថា កិច្ចសហប្រតិបត្តិការរបស់ Qualcomm ជាមួយដៃគូវៀតណាមនឹងពង្រីកវិស័យជាច្រើនដូចជា កុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ កាមេរ៉ាដែលរួមបញ្ចូលជាមួយបញ្ញាសិប្បនិមិត្ត (AI); កសាងមជ្ឈមណ្ឌលទិន្នន័យជំនាន់ថ្មី ហើយជឿជាក់ថា វៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាពិសេសផ្នែក AI។ ថ្នាក់ដឹកនាំ Qualcomm បានអះអាងថា នឹងចំណាយក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម បង្កើតឱកាសសម្រាប់វៀតណាមក្នុងការចូលរួមយ៉ាងរឹងមាំក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយក្នុងពេលជាមួយគ្នានោះ បានបង្ហាញយ៉ាងច្បាស់នូវទិសដៅសម្រាប់វៀតណាមក្នុងការទាញយកឱកាសទាំងនេះ៕


top