នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការបក្ស រដ្ឋាភិ បាល ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពី លទ្ធផលលេចធ្លោនៃការថែទាំសុខភាពប្រជាជន បំពេញតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងយុគសម័យថ្មី និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាល។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើការកៀរគរធនធាន ពង្រឹងកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន ការធានាធនធានសម្រាប់ការថែទាំសុខភាព និងខិតខំលើកលែងថ្លៃមន្ទីរពេទ្យជូនប្រជាពលរដ្ឋឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន (រូបថត៖ Lai Hoa/VOV)
ពាក់ព័ន្ធនឹងបញ្ហាថែទាំសុខភាពប្រជាជន
នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ
បានស្នើឱ្យបញ្ចប់ជាបន្ទាន់នូវសេចក្តីព្រាងសេចក្តីសម្រេចចិត្តក្នុងទិសដៅផ្លាស់ប្តូរពីការពិនិត្យ
និងព្យាបាលសុខភាព ជាចំណុចសំខាន់ក្នុងការថែរក្សានិងការពារសុខភាពប្រជាជន
ដោយមានបាវចនាថា ការថែទាំនិងការពារសុខភាពប្រជាជនគឺសំខាន់ចម្បង។
ទាក់ទិននឹងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាល
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមានការបំភ្លឺច្បាស់អំពីវិសាលភាពនៃសេចក្តីព្រាងសេចក្តីសម្រេចចិត្តទាក់ទងនឹងការអប់រំទូទៅ
ការអប់រំវិជ្ជាជីវៈ ឧត្តមសិក្សា និងការអប់រំក្រោយឧត្តមសិក្សា។ ពីទីនោះ
កំណត់ភារកិច្ច និងដំណោះស្រាយដើម្បីដោះស្រាយ "បញ្ហាកក់ស្ទះ"
ក្នុងវិស័យអប់រំ ជាពិសេសការទទួលបានការអប់រំស្មើៗគ្នានៅតំបន់ដាច់ស្រយាល
តំបន់ព្រំដែននិងកោះសមុទ្រ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងសុខាភិបាល
និងក្រសួងអប់រំបណ្តុះបណ្តាលបន្តសុក្រិតសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួនពីរ
ដើម្បីធានាបាននូវគុណភាព ដូច្នេះបន្ទាប់ពីសេចក្តីសម្រេចត្រូវបានរដ្ឋសភាអនុម័ត
នឹងត្រូវផ្សព្វផ្សាយកម្មវិធីគោលដៅជាតិលើវិស័យសុខាភិបាល និងអប់រំ៕