ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងលោកជំទាវភរិយា។
ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីថ្លែងការណ៍នាថ្ងៃទី ២៣ ឧសភា ដោយបានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងកូឡាឡាំពួរប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៤ ដល់ ២៨ ឧសភា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងលោកជំទាវភរិយា៕