ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំសន្និសីទស្តីពីសំណង់និងគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី៩ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ ប្រធានគណៈ កម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិសំខាន់ៗក្នុងវិស័យផ្លូវដែក បានអញ្ជើញជាអធិបតីសន្និសីទអនឡាញលើកទី៣ របស់គណៈកម្មាធិការដឹកនាំ ដោយបានតភ្ជាប់បណ្តាញជាមួយខេត្ត ក្រុងចំណុះមជ្ឈិមចំនួន ១៩។

ទិដ្ឋភាពនៃកិច្ច​ប្រជុំនេះ។ រូបថត៖ VNA

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចង្អុលបង្ហាញទិសដៅអភិវឌ្ឍន៍របស់វិស័យដឹកជញ្ជូនផ្លូវដែករបស់វៀត ណាម រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដោយកំណត់ការអភិវឌ្ឍការដឹកជញ្ជូនផ្លូវដែកទំនើបប្រកបដោយសមកាលកម្ម ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សនិងនិរន្តរភាព បំពេញគោលដៅរហូតដល់ឆ្នាំ ២០៤៥ វៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់។ ការដឹកជញ្ជូនផ្លវដែក ដើរតួនាទីស្នូលលើច្រករបៀងសេដ្ឋកិច្ចខាងជើង -ត្បូង និងការដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីក្រុងធំៗ។

នាពេលខាងមុខ ដើម្បីអនុវត្តសំណង់ស្នូល និងគម្រោងផ្លូវដែកសំខាន់ៗ របស់ប្រទេសជាតិ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់អនុវត្តការបោសសម្អាតទីតាំង និងផ្ទេរប្តូរហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស  ដែលក្នុងនោះត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះការតាំងលំនៅថ្មី និងឧបត្ថម្ភដល់ផលិតកម្មមានស្ថិរភាព ដើម្បីឱ្យប្រជាជនមានលំនៅថ្មី ការងារថ្មីនិងជីវភាពថ្មី ដែលយ៉ាងហោចណាស់ស្មើនិងប្រសើរជាងលំនៅចាស់ផងដែរ៕


top