ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទទួលជួបឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការកំណែទម្រង់សហគ្រាសឡាវ

នារសៀលថ្ងៃទី ១៣ សីហា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានទទួលជួបគណៈប្រតិភូគណៈកម្មាធិការកំណែទម្រង់សហគ្រាសឡាវ ដឹកនាំដោយលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ ប្រធានគណៈ កម្មាធិការកំណែទម្រង់សហគ្រាសឡាវ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញទទួលជួបលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការកំណែទម្រង់សហគ្រាសឡាវ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចែករំលែកជាមួយគណៈប្រតិភូអំពីដំណើរការកំណែទម្រង់និងការរៀបចំរចនាសម្ព័ន្ធ សហគ្រាសរដ្ឋនៅវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ; ដោយសង្កត់ធ្ងន់ថា វៀត ណាមត្រៀមខ្លួនជាស្រេច ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការកែទម្រង់ និងរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ ណែនាំប្រព័ន្ធឯកសារច្បាប់ និងដំណើរការគ្រប់គ្រង វិធីសាស្ត្រប្រមូលទុន និងការគ្រប់គ្រងវិនិយោគ។ ស្នើឲ្យភាគីទាំងពីរ បង្កើតយន្តការផ្លាស់ប្តូរជាប្រចាំរវាងស្ថាប័នមានសមត្ថកិច្ច ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងនៅសាជីវកម្ម និងសម្ព័ន្ធក្រុមហ៊ុនរដ្ឋវៀត ណាម ដែលនឹងជួយបង្កើតទស្សនវិស័យដ៏ទូលំទូលាយនិងស៊ីជម្រៅ ដើម្បីអនុវត្តឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃប្រទេសឡាវ៕


top