ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគសាធារណៈរួមចំណែកជំរុញរាល់សកម្មភាពសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី ១២ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់គម្រោងសំខាន់ៗថ្នាក់ជាតិ និងសំខាន់ៗនៃវិស័យដឹកជញ្ជូន (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការដឹកនាំ។
 លោកនាយករដ្ឋមន្ត្រី Pham Minh Chinh  អញ្ជើញ​ធ្វើ​ជាអធិបតីភាពក្នុង​កិច្ច​ប្រជុំ​នេះ។ រូបថត៖ VNA

កិច្ចប្រជុំនេះធ្វើឡើងក្នុងទម្រង់ផ្ទាល់និងតាមអនឡាញ ដោយតភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាល ជាមួយខេត្ត ក្រុងចំណុះមជ្ឈឹមចំនួន ៤៣  ដែលកំពុងមានគម្រោងសំខាន់ថ្នាក់ជាតិ និងគម្រោងសំខាន់ៗនៃផ្នែកដឹកជញ្ជូន។

ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ដើម្បីជំរុញការវិនិយោគសាធារណៈ ក្រសួង ស្ថាប័ននានាគប្បីជំរុញកំណែទម្រង់បែបបទរដ្ឋបាល; អនុម័តរាល់គម្រោងយ៉ាងឆាប់ៗ; រៀបចំដំណើរការសាងសង់ជាបន្ទាន់...។ តាមរយៈការវិនិយោគសាធារណៈ ដើម្បីនាំយកទុនចូលទៅក្នុងសេដ្ឋកិច្ច; បង្កើតការងារ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន; ជំរុញសកម្មភាពសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិកគណៈកម្មាធិការដឹកនាំ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន ត្រូវមានភាពសកម្ម និងមានភាពបត់បែនក្នុងការដឹកនាំ និងប្រតិបត្តិការគម្រោងសំខាន់ៗថ្នាក់ជាតិ និងសំខាន់ៗក្នុងវិស័យដឹកជញ្ជូន។ ជាមួយគ្នានោះ ក្រសួង វិស័យ និងមូលដ្ឋានត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលុបបំបាត់ឧបសគ្គ និងជំរុញការអនុវត្តគម្រោងទាំងនេះ៕


top