ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ

នាព្រឹកថ្ងៃទី ២២ តុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកអគ្គលេខាធិការនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ឆ្នាំ ២០២២។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (រូបថត៖ Duong Giang/TTXVN)

 

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីមានបំណងចង់បន្តទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ ជាពិសេសលើការប្រឹក្សាយោបល់ ការគាំទ្រ គោលនយោបាយ បច្ចេក ទេស និងបទពិសោធន៍ ឆ្ពោះទៅរកការអនុវត្តន៍ជាក់ស្តែង។ ក្នុងបរិបទដែល ពិភពលោកកំពុង ជួបប្រទះនឹងបញ្ហាប្រឈមជាសកលជាច្រើន លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការនៃវិធីសាស្ត្រអភិក្រមជាសកលពេញលេញមួយ ក្នុងការដោះស្រាយបញ្ហាប្រឈមរួម គាំទ្រតួនាទីកណ្តាលរបស់អង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ជាមួយនឹងគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកអស់ពីសមត្ថភាពក្នុងការងាររួមរបស់អង្គការសហប្រជាជាតិលើគ្រប់ សសរស្តម្ភរបស់ អ.ស.ប.។ ចំណែកឯលោកអគ្គលេខាធិកាបានឯកភាពបន្តយកចិត្តទុកដាក់ និងគាំទ្រចំពោះអាទិភាពអភិវឌ្ឍន៍របស់វៀតណាម; ដឹកនាំស្ថាប័នឯកទេសរបស់អង្គការសហប្រជាជាតិ បន្តជួយឧបត្ថម្ភវៀតណាមក្នុងការពិគ្រោះយោបល់លើគោលនយោបាយស្តារឡើងវិញក្រោយជំងឺរាតត្បាតក្នុងទិសដៅបៃតង និរន្តរភាព។ ទន្ទឹមនឹងនោះ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងវៀតណាម - សហភាពអង្គការសហប្រជាជាតិឲ្យមានការអភិវឌ្ឍយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព៕


top