ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោតទីក្រុង Can Tho

នាព្រឹកថ្ងៃទី ២១ ឧសភា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងក្រុមសមាជិកសភាមកពីគណៈប្រតិភូរដ្ឋសភា Can Tho អញ្ជើញជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោត មុនសម័យប្រជុំលើកទី ៣ នៃរដ្ឋសភានីតិកាលទី ១៥ តាមទម្រង់អនឡាញ។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិក្នុងជំនួបជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho (រូបថត៖ Van Diep/TTXVN)  

ឆ្លើយតបនឹងសំណួររបស់ម្ចាស់ឆ្នោត លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាវៀតណាមកំពុងអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយមានគោលដៅស្តារឡើងវិញយ៉ាងឆាប់រហ័ស និងនិរន្តរភាពលើវិស័យចំនួន បួន។ សម្រាប់ទីក្រុង Can Tho ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ រដ្ឋាភិបាលបានស្នើរនូវដំណោះស្រាយចំនួន ៨ ក្រុម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho បន្តគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាត; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសង្គម និងបញ្ចប់គម្រោងដឹកជញ្ជូនតភ្ជាប់តំបន់…។ ជាមួយគ្នានោះ សិក្សានិងដាក់ពង្រាយខ្សែផ្លូវដែកតភ្ជាប់ទីក្រុងហូជីមិញ, Ca Mau និងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងទៅខាងលិច។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍មជ្ឈមណ្ឌលបណ្តុះបណ្តាល និងវិទ្យាស្ថានស្រាវជ្រាវ បង្កើតមជ្ឈមណ្ឌលដូចជា សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថាន មហាវិទ្យាល័យវិជ្ជាជីវៈ និងបច្ចេកវិទ្យា; អនុវត្តន៍គម្រោងនៃតំបន់រដ្ឋបាល; ប្រមូល និងប្រើប្រាស់ប្រភពធនធានវិនិយោគប្រកបដោយប្រសិទ្ធភាព; ទាក់ទាញអ្នកវិនិយោគមកលើគម្រោងសំខាន់ៗរបស់ទីក្រុងជាដើម៕


top