ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យអាមេរិកជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍវិស័យកសិកម្មទំនើប និរន្តរភាព និងសមាហរណកម្ម

នារសៀលថ្ងៃនេះ (១៩ ខែមេសា) នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក Thomas J. Vilsack ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក Thomas J. Vilsack (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍបៃតងក្នុងវិស័យកសិកម្ម ពិពិធកម្មទីផ្សារផលិតផល សង្វាក់ផ្គត់ផ្គង់កសិកម្ម; បណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យកសិកម្ម។ លោកនាយករដ្ឋមន្ត្រីបានស្នើសហរដ្ឋអាមេរិកជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍវិស័យកសិកម្មរហ័ស ស្ថិរភាព ទំនើប និរន្តរភាព និងសមាហរណកម្ម; ពង្រីកទីផ្សារនាំចូល ជំរុញពាណិជ្ជកម្ម និងបន្ថែមតម្លៃផលិតផលកសិកម្មវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមក៏បានត្រៀមខ្លួនជាស្រេច ក្នុងការបើកទីផ្សារផលិតផលកសិកម្មមួយចំនួនរបស់អាមេរិកទៅកាន់​ទីផ្សារ​វៀត​ណាម​ផង​ដែរ។

សម្រាប់ខ្លួនវិញ រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិកលោក Thomas J. Vilsack បានសម្តែងចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់វៀតណាម ហើយបានបញ្ជាក់ ថា អាមេរិកចង់ពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យកិច្ចសហប្រតិបត្តិការ ដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង;  ទន្ទឹមនឹងនោះ យល់ស្របនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីគាំទ្រវៀតណាមសាងសង់មជ្ឈមណ្ឌលវិទ្យុសកម្មផលិតផលកសិកម្មនៅភាគខាងជើង៕


top