ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនូវែលសេឡង់អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនិងជួបជាមួយសារព័ត៌មាន

មុននេះនាយករដ្ឋមន្ត្រីទាំងពីរបានអនុវត្តកិច្ចពិភាក្សា។ នៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសលទ្ធផលនៃកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងថា លោកនិងលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានអនុវត្តកិច្ចពិភាក្សាប្រកបដោយជោគជ័យ។

នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់នៅវៀតណាម នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ។ ឯកសារកិច្ចសហប្រតិបត្តិការរួមមាន៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំរវាងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងក្រសួងអប់រំនូវែលសេឡង់; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងគមនាគមដឹកជញ្ជូន វៀតណាម និងក្រសួងគមនាគមដឹកជញ្ជូននូវែលសេឡង់ ស្តីពីកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិល។

  នាយករដ្ឋមន្ត្រីទាំងពីរបានប្រគល់ជូនគ្នាទៅវិញទៅមក នូវអាវរបស់ក្រុមបាល់ទាត់នារីនៃប្រទេសនីមួយៗ ដោយក្តីសង្ឃឹមថា ក្រុមបាល់ទាត់នារីវៀតណាម និងបាល់ទាត់នារីនូវែលសេឡង់  
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ចូលរួមពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង និងសាខានៃប្រទេសទាំងពីរ (រូបថត៖ VOV)  
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានចូលរួមពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង និងសាខានៃប្រទេសទាំងពីរ ហើយបានជួបជាមួយសារព័ត៌មាន (រូបថត៖ VOV)  

មុននេះនាយករដ្ឋមន្ត្រីទាំងពីរបានអនុវត្តកិច្ចពិភាក្សា។ នៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសលទ្ធផលនៃកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងថា លោកនិងលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានអនុវត្តកិច្ចពិភាក្សាប្រកបដោយជោគជ័យ។ ភាគីទាំងពីរបានដាក់ចេញនូវទិសដៅដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-នូវែលហ្សេឡង់បន្តរីកចម្រើនខ្លាំងនិងស៊ីជម្រៅថែមទៀតនាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាពនិងវិបុលភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលដើម្បីរៀបចំឱ្យបានល្អសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ វៀតណាម - នូវែលហ្សេឡង់បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - សន្តិសុខ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការកើនឡើងនូវបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនប្រពៃណីនៅក្នុងតំបន់ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរនឹងខិតខំប្រឹងប្រែង នាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងកម្រិត ២ពាន់លានដុល្លា នៅឆ្នាំ ២០២៤។

ឯខ្លួនវិញ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានចាត់ទុកថា៖ វៀតណាម និងនូវែលសេឡង់នឹងជំរុញទំនាក់ទំនងលើវិស័យនយោបាយ ការទូត សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ល។ នូវែលសេឡង់ត្រៀមជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍកសិកម្មស្និទ្ធស្នាលជាមួយបរិស្ថាន ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័ន។

បន្ទាប់ពីចូលរួមពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរ និងជួបជាមួយអ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីទាំងពីរបានប្រគល់ជូនគ្នាទៅវិញទៅមក នូវអាវរបស់ក្រុមបាល់ទាត់នារីនៃប្រទេសនីមួយៗ ដោយក្តីសង្ឃឹមថា ក្រុមបាល់ទាត់នារីវៀតណាម និងបាល់ទាត់នារីនូវែលសេឡង់ នឹងចូលរួមប្រកួតប្រជែងដោយជោគជ័យក្នុងព្រឹត្តិការណ៍ FIFA Women's World Cup ដែលនឹងធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងឆ្នាំ ២០២៣៕


top