ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទៅដល់ប្រទេសចិន ចាប់ផ្តើមចូលរួមសន្និសីទ WEF Dalian

នៅវេលាម៉ោង ១១៖៣៥ នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Zhou Shuizi ទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន ចាប់ផ្តើមចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ១៥ របស់អ្នកត្រួសត្រាយនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF Dalian ២០២៥) និងដំណើរទស្សនកិច្ចការងារនៅប្រទេសចិន។
នាយករដ្ឋមន្ត្រី Pham Minh Chinh មកដល់អាកាសយានដ្ឋានអន្តរជាតិ Zhou Shuizi ទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន។ រូបថត៖ VOV

ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមនៅព្រលានយន្តហោះ Zhou Shuizi មានអភិបាលរងខេត្ត Liaoning លោក Jin Guowei; ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo; អភិបាលរងទីក្រុង Dalian លោក Leng Xuefeng។ ភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Pham Sao Mai ជាមួយកម្មាភិបាលនិងបុគ្គលិកស្ថានទូត។

តាមផែនការ ក្នុងក្របខ័ណ្ឌនៃសន្និសីទ WEF Dalian នាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចូលរួមនិងថ្លែងមតិនៅក្នុងសម័យប្រជុំនានា; រួមជាមួយស្ថាបនិកនិងជាប្រធានប្រតិបត្តិ WEF លោក Klaus Schwab ធ្វើជាសហអធិបតីនៃសម័យសន្ទនាជាមួយថ្នាក់ដឹកនាំសាជីវកម្មធំៗរបស់ WEF ; ធ្វើជាអធិបតីនៃជំនួបពិភាក្សាជាមួយអាជីវកម្មច្នៃប្រឌិត; ទន្ទឹមនឹងនោះ ក៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ និងធុរកិច្ច WEF ក្នុងក្របខ័ណ្ឌនៃសន្និសីទផងដែរ។

ទាក់ទងនឹងសកម្មភាពទ្វេភាគីជាមួយចិន នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងជួបពិភាក្សា និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន; ធ្វើការជាមួយអង្គការនិងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗមួយចំនួនរបស់ចិន ហើយជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅចិន៕


top