ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម -វិនិយោគចិន-អាស៊ាន លើកទី២០ (CABIS) នារសៀលថ្ងៃទី ១៦ កញ្ញា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីចិនលោក Li Qiang (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា៖ បក្ស និងរដ្ឋវៀតណាមតែងតែគោរពនិងកំណត់ថា ការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពប្រកបដោយស្ថិរភាព តម្លាភាព និងយូរអង្វែងជាមួយចិន គឺជាតម្រូវការបរានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលសម្រាប់ វៀតណាម។ ក្នុងរយៈពេល ១៥ឆ្នាំកន្លងមក ក្របខ័ណ្ឌនៃទំនាក់ទំនង និងប្រពៃណីមិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងវៀតណាមនិងចិន មិនត្រឹមតែនាំមកនូវផ្លែផ្កា ផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជាតិទាំងពីរ ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកសំខាន់សម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោក  Xi Jinping និងអគ្គលេខាបក្សលោក Nguyen Phu Trong ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ចិន-វៀតណាមបានរក្សានូវនិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។  ជាពិសេសក្នុងឆ្នាំនេះ ដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺប្រកបដោយភាពស្និទ្ធស្នាលផងដែរ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនពីរដងក្នុងរយៈពេល ៣ ខែ ដោយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសជាអ្នកជិតខាង  ហើយត្រៀមខ្លួនជាស្រេចរួមជាមួយវៀត ណាមដើម្បីអនុវត្តការយល់ឃើញរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីដោយឥតឈប់ឈរ៕


top