នារសៀលថ្ងៃទី ៩ ឧសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈ ប្រតិភូវៀតណាមបានទៅដល់ទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី ដើម្បីចាប់ផ្តើម ចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) លើកទី ៤២ និងសកម្មភាពពាក់ព័ន្ធ។
ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VNA
នៅរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Pham Minh Chính ជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោក Pham Minh Chính បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមប្រធានបទ «សារៈសំខាន់ អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី៕