នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបជាមួយគណៈប្រតិភូជនមានគុណូបការៈ នៃខេត្ត Nam Dinh។ (រូបថត៖ qdnd)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសជាតិបានឆ្លងកាត់ រយៈពេលដ៏វែងអន្លាយនៃការតស៊ូដណ្ដើមឯករាជ្យ និងអធិបតេយ្យភាព ហើយក្នុងដំណើរការនោះ មានមនុស្សជាច្រើនបានពលីជីវិតដើម្បីមាតុភូមិ ហើយក៏មានមនុស្សជាច្រើនដែលបានវិល ត្រឡប់មកផ្ទះវិញ ប៉ុន្តែ នៅតែទទួលរងផលវិបាកដោយសង្គ្រាម។ ហេតុដូច្នេះ បក្ស រដ្ឋ ជានិច្ចកាលផ្តល់អាទិភាពដល់ការកសាងរបប គោលនយោបាយ ព្រមទាំងរៀបចំការអនុវត្តគោលនយោបាយយ៉ាងយកចិត្តទុកដាក់និងពេញលេញ រួមចំណែកបន្សាបការឈឺចាប់និងពលីកម្មរបស់បណ្ដាវីរៈជន យុទ្ធជន ពលី យុទ្ធជនពិការ និងគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ ដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ជីវភាពរស់នៅរបស់បជនមានគុណូបការៈនិង គ្រួសាររបស់ជនមានគុណូបការៈ ចំពោះបដិវត្តន៍ ត្រូវបានកែលម្អដោយឥតឈប់ឈរទាំងផ្នែកសម្ភារៈ និងស្មារតី។ ចលនា "ប្រជាជនទាំងមូលថែទាំគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងជនមាន គុណូបការៈចំពោះបដិវត្តន៍" ឬមូលនិធិ "តបស្នងសងគុណ" កាន់តែរីកសាយភាយ ទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ប្រកបដោយស្មារតីទទួលខុសត្រូវនិងមនសិការសង្គមខ្ពស់៕