ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​ចូលរួម​សន្និសីទ​ពន្លឿន​វិនិយោគ​នៅខេត្ត​ Bac Lieu​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនវិនិយោគ
នៅខេត្ត Bac Lieu  (រូបថតៈ VGP/Quang Hiếu)

សន្និសីទពន្លឿនវិនិយោគរបស់​ខេត្ត Bac Lieu បានប្រព្រឹត្តទៅនាព្រឹក​ថ្ងៃទី៣០ ខែមករា ឆ្នាំ​២០១៨ ក្រោម​ប្រធាន​បទ “បំផុសសក្កានុភា​ព-អភិវឌ្ឍន៍ប្រកបដោយ​និរន្តរ​ភាព”​។
 
អញ្ជើញចូលរួមនិងថ្លែ​ងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​ វៀ​តណាម លោក ​Nguyen Xuan Phuc បាន​វាយ​តម្លៃខ្ពស់​ចំពោះប្រ ធានបទនៃសន្និ​សីទនិងគាំទ្រសហគ្រិនដែលធ្វើ​ការ វិនិយោគចំនួន​ ១០០ពាន់​លាន​​ដុង​ទៅ​លើ​​វិស័យ​មាន​ប្រៀបខ្លាំង​របស់ខេត្ត​ Bac Lieu។ លោកនាយក​រដ្ឋមន្ត្រី​អញ្ជើញ​មាន​ប្រសាសន៍​ថា៖​
 
“ប្រសិន​បើធ្វើអា​ជីវកម្ម​ប្រកបដោយប្រសិទ្ធភាព នូវសក្កានុភាពនិងប្រៀបខ្លាំងរបស់ខេត្ត ដោយភ្ជាប់​ជាមួយ​និន្នាការបច្ចេកវិទ្យា​ថ្មីនោះ ខេត្ត Bac Lieu អាចក្លាយទៅ ជាគ្រាប់​ពេជ្របៃ​តង​លើឆ្នេ​រ​សមុទ្រ​ភាគនិរតី​របស់​មាតុ​ប្រទេស​ជាតិ។ ប្រការនេះ នឹងក្លាយទៅជា​ការពិតជាក់ស្តែង ។ ម្យ៉ាង​វិញទៀត​ ខេត្តគប្បី​បង្កលក្ខណៈ​ងាយ​ស្រួល​ថែមទៀត​ ដើម្បី សហគ្រិនទាំងក្នុងនិង​ក្រៅប្រទេសអាចប្រែក្លាយតំបន់​ដីនេះ សម្រេច​ដូចបំណង​ដែលយើង​បាន​ដាក់​ចេញ”​។
 
នាយករដ្ឋមន្ត្រីក៏បានស្នើមា​នការលេចឡើងពាក្យគ​ន្លឹះមួយ​ គឺ “ផ្នែកឧស្សាហកម្ម​ បង្គងវៀតណាម” នៅខេ​ត្ត Bac Lieu និងវាលសណ្ត​ទន្លេ Cuu Long។ ក្នុងដំណើ​រការ​ អភិវឌ្ឍន៍ នាយក​រដ្ឋមន្ត្រី​ក៏បាន​ក្រើន​រំលឹកឲ្យ​ខេត្តផ្តោត​ការយកចិត្ត​ទុកដាក់រក្សាបាន មូលដ្ឋា​នគ្រឹះ ផលិតបង្កងស្អាត ចិ​ញ្ចឹមបង្កង​តាមបែប​ប្រពល​វប្បកម្ម​ ដើម្បីធានាគុ​ណ ភាព ពាណិជ្ជសញ្ញាបង្គងវៀតណាម។​ រួមជាមួយគ្នានោះ ខេត្តបន្តសុក្រិដ្ឋ​ ប្រព័ន្ធ​ហេដ្ឋា រចនាសម្ព័ន្ធ ​ជាពិសេសគឺសេវាកម្ម logistic និងអភិវ​ឌ្ឍន៍ប្រភព​ធនធានមនុស្សដើម្បី ​គ្រប់​ គ្រង​ការ​ផលិត​និង​កែច្នៃ​បង្កង៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top