ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​ចូលរួម​បណ្តាជំនួប​ពិភាក្សា​នៅសន្និ​សីទ​ WEF Davos​

ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមវេទិកាសេដ្ឋកិច្ច​ពិភពលោក (WEF) Davos នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ​២០១៧ (តាម​ម៉ោង​​តំបន់) នាយក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូល​រួម​និង​ថ្លែង​មតិ​នៅ ក្នុង​បណ្តា​សម័យ​ពិភាក្សា​និង​ជួបសន្ទនា​ជាមួយ​ថ្នាក់ដឹក​នាំមួ​យ​ចំនួន ដែល​​ចូល​​រួម​ក្នុង​សន្និ​សីទ​ WEF លើក​នេះផង​ដែរ។
 

 
នាយករដ្ឋមន្ត្រូរដ្ឋាភិបាលលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធាន WEF លោក Klaus Schwab

​អញ្ជើញចូលរួមក្នុងសម័យពិភាគ្សាស្តីពី “អ្នកដឹកនាំម្ចាស់ការនិងមានការ​ទទួល​ខុស​ត្រូវ​ក្នុង​ពិភពលោក​ពហុបែប​មួយ​” នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់​ថា ប្រទេស​ទាំង​អស់​ត្រូវមាន​ការ​ទទួល​ខុស​ត្រូវ ចំពោះ​សន្តិភាព ស្ថិរភាពលើពិភព​លោកនិង​តំបន់​។
 
អញ្ជើញថ្លែងមតិក្នុងសម័យពិភាគ្សាស្តីពី “យថាទស្សន៍អាស៊ានបន្ទាប់ពី​រយៈ​ពេល​៥០​ឆ្នាំ បង្កើតនិងរីកធំធាត់” លោក Nguyen Xuan Phuc បាន​វាយតម្លៃ​ខ្ពស់​​គោល​នយោបាយ​ស្រុះចិត្តគំនិតនានា​និង “វិធីសាស្រ្តអាស៊ាន” បង្កើត​ឡើង​អត្ត​សញ្ញាណ​របស់​អាស៊ាន។ លោកបានអះអាងថា វៀត​ណាមមានការរួម​ចំណែក​សំខាន់​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ទៅ ក្នុងការពង្រឹងសាមគ្គីភាព និងភាព​​សម្រប​សម្រួលក្នុង​​អាស៊ាន ជាពិសេស​​រួម​ជា​មួយ​ប្រទេស​​អាស៊ាន​នានា​​កសាង​ សហគមន៍អាស៊ានកាន់​តែរឹង​មាំពីមួយ​​ថ្ងៃទៅមួយ​​ថ្ងៃ។
 
ក្នុងជំនួបសន្ទនាទ្វេភាគី ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លោកNguyen Xuan Phuc បានអះអាងថា វៀតណាម​បន្ត​ម្ចាស់​ការ​និង​មានការរួមចំណែក​សកម្ម ប្រកប​ដោយ​ប្រសិទ្ធភាព​ ចំ​ពោះ​រាល់​​បញ្ហា​​សំខាន់​​របស់​​អង្គការ​​សហប្រជាជាតិ។

 

 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជួបជាមួយសម្ព័ន្ធក្រុមហ៊ុនជួរមុខពិភពលោកមួយចំនួន

ក្នុងការជួបជាមួយសម្ព័ន្ធក្រុមហ៊ុនជួរមុខ​ពិភពលោកមួយចំនួន នាយករដ្ឋ​មន្ត្រី​លោក Nguyen Xuan Phuc បានសម្តែងគោលបំណង​ចងឲ្យសម្ព័ន្ធ ក្រុម​ហ៊ុនទាំងអស់​ស្វែងរកឱកាស និងបើក​ទូលាយ​​សកម្មភាព​វិនិយោគ​នៅវៀត​ណាម​ ។ នាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់​ថា វៀតណាម​កំពុង​អនុវត្ត​យ៉ាង​មឹង​មាត់​នូវ​វិធាន​ការកែលំ​អបរិយាកាស ​វិនិយោគ​សម្រាប់​អង្គភាព​អាជីវកម្ម​នានា​ធ្វើ​អាជីវកម្ម​ វិនិយោគនៅវៀតណាម​ផងដែរ៕
 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top