ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលទន្លេមេគង្គលើកទី៣ នៅល្ងាច ៤ ខែមេសា ឆ្នាំ២០១៨នេះ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក  Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាទ្វេរភាគីជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូប បានសម្តែងនូវការពេញចិត្តចំពោះរាល់ការអភិវឌ្ឍយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបាន​ចុះហត្ថលេខាលើកិច្ច ព្រមព្រៀងមិនយកពន្ធត្រួតគ្នាកន្លងទៅ។

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top