ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅតំបន់ Kansai នៃប្រទេសជប៉ុន


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅតំបន់ Kansai នៃប្រទេសជប៉ុន
 

 នា​រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទៅ​ទស្សនា​និង​ជួបសំណេះសំណាលជាមួយកម្មាភិបាលនៅស្ថានកុងស៊ុលនៃទីក្រុង Osaka និងសហគមន៍​ជន​ជាតិ​វៀត​ណាម​នៅតំបន់ Kansai ប្រទេសជប៉ុន។
 
ក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា: រដ្ឋាភិ បាលជា​និច្ច​កាល​លៃ​ទុក​នូវ​មនោសញ្ជេតនា​និងគោលនយោបាយល្អប្រសើរបំផុតដល់ប្រជាជ​ននៅឯបរទេស។ នាយក​រដ្ឋមន្ត្រីបាន​ស្នើឲ្យសហគមន៍​ជនវៀត​ណាម នៅ Kansai និយាយដោយឡែក និងជប៉ុននិយា​យរួម ឲ្យតែរាប់អានគ្នា ​ជួយគ្នា​ទៅវិញ​ទៅ ​មកនាគ្រាលំបាក គោរពច្បាប់និងសមាហរណកម្មល្អជាមួ​យប្រទេស​សាមី ហើយឆ្ពោះ​ទៅស្រុក​កំណើត​ ប្រទេស​ជាតិ​ជានិច្ច​។  
 
នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​ស្នើឱ្យ​អគ្គកុង​ស៊ុល​វៀត​ណាម​បន្ត​អនុវត្តល្អ​នូវភារ​កិច្ច​ដែល​បាន​បក្សនិង​រដ្ឋប្រគល់​ជូន ជាពិសេសគឺកិច្ចការគាំពារ​ពល រដ្ឋវៀតណាមនៅ K​ansai ក្នុងការ​សិក្សា​រៀន​សូត្រ​និង​ការ​រស់​នៅផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top