ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយកសិករ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅឯពិធីជួបសន្ទនាជាមួយកសិករ
 

នាព្រឹកថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួប​សន្ទនា​ជាមួយ​កសិករជាង ៣០០ រូប ដែល​តំណាងកសិករវៀតណាម លើទូទាំងប្រទេស។
 
ក្នុងជំនួបនេះ បញ្ហាជាច្រើន​ ដែលពាក់ព័ន្ធនិងការប្រើប្រាស់កសិផល ជួយកសិករចូលរួមក្នុងខ្សែសង្វាក់តម្លៃ​ផលិត​កម្ម​ ទាក់ទងផ្ទាល់ជាមួយប្រភពទុន អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធវាលសណ្តទន្លេ Cuu Long និង​ដំណោះ​ស្រាយ​ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ គឺត្រូវបានកសិករនិង​សហគ្រាស​ប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​លើក​ឡើង​ផងដែរ។
 
នាយករដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរ ចំពោះប្រជាកសិករទូទាំងប្រទេស ដែល​បាន​ដាក់ចេញនូវសំណួរ ជាង ២០០០ ក្នុងនោះ មានសំណួរ ពាក់ព័ន្ធផ្ទាល់ទៅនឹងការកែច្នៃនិងការប្រើប្រាស់កសិផល ក៏ដូច​ជា កសិករចូលរួមក្នុងតម្លៃផលិតកម្មនិងការនាំចេញជាដើម។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញ​មានប្រសាសន៍ថា៖ “ទន្ទឹមជាមួយនឹងគោលនយោបាយរបស់រដ្ឋសម្រាប់ជួយឧបត្ថម្ភប្រជាកសិករមក កសិកម្ម​ ជនបទ ជាពិសេសគឺប្រជាកសិករវៀតណាមផ្ទាល់ ត្រូវមានការផ្លាស់ប្តូរថ្មី ក្នុងសម័យ​ផ្លាស់​ប្តូរ​ថ្មី​របស់​ប្រទេស​ជាតិ។ គ្រួសារនីមួយៗ ឃុំ ស្រុកនីមួយៗ ក៏ត្រូវផ្លាស់ប្តូរការត្រិះរិះ ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីឆ្លើយ​តបទៅនឹងតម្រូវការនៃទីផ្សារ”។
 
ដោយទទួល​បានសិទ្ធិពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួន ក៏បានចូលរួមឆ្លើយ​សំណួររបស់​ប្រជាកសិករ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top