នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន អញ្ជើញ ទៅទស្សនាបច្ចេកវិទ្យាថាមពលសំរាម ដែលជាផលិតផលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា របស់ក្រុមហ៊ុនចំកាត់ Thuy Luc
នាព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅមណ្ឌលឧស្សាហកម្ម Dong Van ខេត្ត Ha Nam នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាបច្ចេកវិទ្យាថាមពលសំរាម ដែលជាផលិតផលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា របស់ក្រុមហ៊ុនចំកាត់ Thuy Luc។ នេះជាបច្ចេកវិទ្យាបម្លែងកាកសំណល់រឹងឲ្យក្លាយ ទៅជាថាមពលអគ្គិសនីដំបូងដោយអ្នកវិទ្យាសាស្ត្រវៀតណាម ស្រាវជ្រាវនិងអនុវត្តប្រកបដោយជោគជ័យ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងស្ថាប័ននានាធ្វើការវាយតម្លៃនូវគុណភាពបច្ចេកវិទ្យា របស់ក្រុមហ៊ុនចំកាត់ Thuy Luc ។ លោកបានអះអាងថា បច្ចេកវិទ្យានេះ ជាផលិតផលច្នៃប្រឌិតបញ្ញា របស់វៀតណាម។ ប្រសិនបើបានទទួលស្គាល់នោះ ផលិតផលច្នៃប្រឌិតបញ្ញាវៀតណាម នោះនឹង បើកចេញប្រភពប្រើប្រាស់សំរាមប្រកបដោយប្រសិទ្ធិភាព៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម