នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ បូកសរុបការងារឆ្នាំ២០១៧
របស់ក្រសួងសំណង់(រូបថតៈ VGP)
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ២០១៧ និងអនុវត្តភារកិច្ចឆ្នាំ២០១៨របស់ក្រសួងសំណង់។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសំណូម ពរឲ្យក្រសួងសំណង់រួមសហការជាមួយក្រសួង ស្ថាប័ននានា ត្រួតពិនិត្យដើម្បីធានាការវិនិយោគសាងសង់តាមផែនការ ដែលបានអនុម័ត។ លោកអញ្ជើញថ្លែងដូច្នេះថា៖
“នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានអនុម័តលើគម្រោងការរៀបចំរចនាសម្ព័ន្ធឡើង វិញផ្នែកសំណង់ ដំណាក់កាល២០១៤-២០២០។ សំណូមពរឲ្យក្រសួងសំណង់ ប្រមូល ផ្តុំអនុវត្តព្រមៗគ្នាប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយដែលបានដាក់ចេញ ខិតខំ ធ្វើឲ្យតម្លៃផលិតកម្មរបស់ផ្នែកទាំងមូលទទួលបានកំណើន៩,២%ក្នុងឆ្នាំ២០១៨។ ជាពិសេស ដល់ឆ្នាំ ២០២០ បើកឲ្យដំណើរការនូវសំណង់ចាំបាច់ ធានាគុណភាព និងឆៀស វាងការខ្ជះខ្ជាយ”។
នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកឲ្យក្រសួងត្រូវមានទស្សនវិស័យនិងយុទ្ធសាស្ត្រជាក់ស្តែង ប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម