ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ “ហាណូយ ២០២០ - កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍”

នាព្រឹកថ្ងៃទី ២៧ ខែមិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគ ដោយប្រធានបទ “ហាណូយ ២០២០ - កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសន្និសីទ


អញ្ជើញវាយតម្លៃចំពោះប្រធានបទនៃសន្និសីទ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  បានលើកឡើងថា នេះជាសារសំខាន់អំពីការទាក់ទាញការវិនិយោគរបស់វៀតណាមនិងជាពិសេសសម្រាប់ទីក្រុងហាណូយ ដោយមានជំនឿថា ហាណូយពោរពេញដោយលក្ខណៈអំណោយផល និងមានភាពសុខដុម រមនាសម្រាប់វិនិយោគិន។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ជាមួយនឹងការផ្លាស់ប្តូរនិងជំហរដ៏អស្ចារ្យ ទីក្រុងហាណូយមិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌នៃប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវឈានទៅមុខ ដើម្បីក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយនិងវប្បធម៌នៃតំបន់អាស៊ីអាគ្នេយ៍ទៀតផង។ ដល់ឆ្នាំ ២០៤៥ នៅពេលវៀតណាមជាទីតាំងជាប្រទេសអភិវឌ្ឍន៍ ទីក្រុងហាណូយត្រូវកំណត់ចក្ខុវិស័យរបស់ខ្លួនជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌នៃតំបន់អាស៊ីបូព៌ា។

ដើម្បីសម្រេចបានប្រការនេះ លោកនាយករដ្ឋមន្រ្តីបានចង្អុលបង្ហាញថា៖ “ដំបូងឡើយ ត្រូវស្ថាបនាខឿនសេដ្ឋកិច្ចមួយមានលក្ខណៈប្រកួតប្រជែង ដែលត្រូវបានបញ្ជាក់តាមរយៈកម្លាំងសេដ្ឋកិច្ចដែលមានទំហំនិងរចនាសម្ពន័្ធរឹងមាំបរិយាកាសអាជីវកម្មនិងបរិយាប័ន្នជំនួញប្រកបដោយប្រសិទ្ធភាព គុណភាពស្ថាប័ននិងសមត្ថភាពអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព។ មួយទៀតគឺដើម្បីកែលម្អអត្តសញ្ញាណនៃទីក្រុងគួរឲ្យរស់នៅ។ នោះគឺជាវប្បធម៌ពិសោធន៍ បរិយាកាសធម្មជាតិដែលមានបរិយាកាសខ្យល់ល្អ ប្រព័ន្ធអប់រំជឿនលឿន ប្រព័ន្ធថែរក្សាសុខមាលភាពសង្គមល្អប្រសើរ និងប្រព័ន្ធមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមទីក្រុងទំនើប។ ពោលគឺទីក្រុងហាណូយមួយ ពណ៌បៃតង ស្អាត និងគួរឲ្យរស់នៅជាបញ្ហាត្រូវបានដាក់ចេញ”។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ទីក្រុងហាណូយមិនត្រឹមតែទាក់ទាញការវិនិយោគសម្រាប់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ផងដែរក្នុងការវិនិយោគក្នុងការផ្សព្វផ្សាយរដ្ឋធានីទៅកាន់តំបន់ទាំងមូល។ ជោគជ័យរបស់ទីក្រុងហាណូយក៏ជាជោគជ័យរបស់គ្រប់មូលដ្ឋានក្នុងរដ្ឋធានីក៏ដូចជាទូទាំងប្រទេសផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top