ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្នសីទជាន់ខ្ពស់សហប្រតិបត្តិការមេគង្គ-ឡានឆាងនៅកម្ពុជា


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc 
 

តបតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការមេគង្គ - ឡានឆាងលើកទី ២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ មករាឆ្នាំ២០១៨នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។


ក្រោមប្រធានបទ “ដងទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍនិរន្តរភាពរបស់យើងទាំងអស់” សន្និសីទគ្រោងនឹងពិនិត្យឡើងវិញនូវស្ថានភាព សហប្រតិបត្តិការ បន្ទាប់ពី សន្និសីទជាន់ខ្ពស់សហប្រតិបត្តិការមេគង្គលើកទី១មក ពិភាក្សាលើទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។ ជាពិសេស អនុម័តលើឯកសារមួយចំនួន ក្នុងនោះមានសេចក្តីថ្លែងការណ៍ភ្នំពេញនិងផែនការសកម្មភាពសហប្រតិបត្តិការមេគង្គ-ឡានឆាងដំណាក់កាល​ ២០១៨​-​២០២២​​ ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top