ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបុណ្យទួល Dong Da


ទិដ្ឋភាពនៃពិធីបុណ្យ

នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសួនឧទ្យានវប្បធម៌ Dong Da ក្រុងហាណូយបានប្រព្រឹត្តទៅពិធីបុណ្យទួល Dong Da ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងអុជធុបនៅពិធីបុណ្យនេះផងដែរ។ នៅក្នុង ពិធីនេះ តំណាងចូលរួមនិងប្រជាជនរដ្ឋធានីបានរំលឹកឡើងវិញនូវប្រពៃណីដ៏អង់អាចក្លាហាននៃជ័យជម្នះ Ngoc Hoi-Dong Da និងសម្តែងនូវការដឹងគុណចំពោះវីរៈបុរស Nguyen Hue ជាពិសេសគឺបំផុសឡើងវើញមោទនភាពអំពីជ័យជម្នះដ៏រុងរឿងរបស់​ស្តេច Quang Trung ក្នុងការបណ្តេញសត្រូវឈ្លាន។ ពិធីបុណ្យ​ទួល​ Dong​ Da ឆ្នាំនេះ​ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកដោយពិធីជាច្រើន ដូចជាអុជធុបនឹងសែងស្នែងស្តេច Quang Trung ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top