ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបបណ្តាថ្នាក់ដឹកនាំរដ្ឋ New South Wales


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង អគ្គទេសាភិបាលរដ្ឋ New South Wales លោកស្រី Gladys BerejiKlian

នាព្រឹកថ្ងៃទី១៦ ខែ​​មីនា ​ឆ្នាំ​២០១៨​ នៅទីក្រុង ស៊ីដនី (​អូស្រ្តាលី) នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បាន​ជួប​ពិភាក្សា ជាមូយ អគ្គទេសាភិបាលរដ្ឋ Ne​w South Wales លោក​ស្រី Gladys BerejiKlian និង ទេសាភិបាល​រដ្ឋ លោក David H​urley​។
 
ក្នុងជំនួបនេះ លោក​ Nguyen Xuan Phuc មានគោលបំណងចង់ឲ្យរ​ដ្ឋ New South Wales បន្តដើរ​តួនាទី​ដ៏សំ​ខាន់​ ក្នុងការជំរុញកិច្ច​សហប្រតិបត្តិការជាមួយ វៀតណាម​ ជាពិសេស ​ក្នុងវិស័យពាណិជ្ជកម្ម ​វិនិយោគ​ អប់រំ វិទ្យាសាស្ត្រ - ​បច្ចេកវិទ្យានិងទេសច​រណ៍ជាដើម​។ តាមរយៈនោះរួមចំណែកនាំទំនា​ក់ទំនង​ភាព ជាដៃគូ​យុទ្ធសាស្ត្រ​វៀត​ណាម - អូស្ត្រាលី ឲ្យកាន់តែស៊ីជម្រៅ​ និង ជាក់ស្តែង ដើម្បីផលប្រយោជន៍រ​បស់ប្រជាជន​ នៃ ប្រទេស​ទាំង​ពីរ​។

លោក​ស្រី Gladys BerejiKlian បានសំដែងការពេញចិត្ត ​និង វាយតម្លៃខ្ពស់ចំពោះ​ កិច្ចសហប្រតិ​បត្តិការរវាង វៀតណាម​និង​រដ្ឋ New South Wales និង ការ​បង្កើ​តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ក៏​បានធ្វើឲ្យភាគី ទាំង​ពីរ​មាន​កាលានុវត្តភាពច្រើនដើម្បីពង្រី​ក កិច្ចសហប្រតិបតិ្តការលើក្រប់វិស័យផ​ងដែរ។ ទន្ទឹមនឹងនេះ លោកស្រី​ Gladys BerejiKlian បានអបអរសាទរ​ចំពោះ​ការបើក​ការិយាល័យ​តំណាង​វិទ្យុសំ​លេង​វៀតណាម​ប្រចាំ​នៅ ​ទីក្រុងស៊ីដ​នី ដោយអះ​អាងនឹង​បង្កលក្ខណៈ​ងាយស្រួល​សំរាប់​ការិយាល័យ​នេះប្រតិបត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ នាពេល​ខាងមុខ​។

ក្នុង​ថ្ងៃដដែលនេះ លោក N​guyen Xuan Phuc បានជួបពិភាក្សា​ជាមួយ ទេសាភិបាលរ​ដ្ឋ លោក​ David Hurley និង ​អតីតអគ្គទេ​សាភិបាល​រដ្ឋ New South​ Wales លោកស្រី Ba​shir ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​


top