ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ

នាព្រឹកថ្ងៃទី១៤ ខែមេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតី រួមជាមួយ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam  ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់របស់គណៈកម្មការសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ  ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ

នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋាភិបាលនិងមជ្ឈិមសម្ព័ន្ធយុវជន ដើម្បីស្តាប់មតិយោល បល់របស់យុវជននៅទូទាំងប្រទេសតាមរយៈនោះបង្កលក្ខណៈងាយស្រួលសំរាប់យុវជនបំពេញភារកិច្ចរបស់ខ្លួនបានល្អ និងរួមចំណែកក្នុង​ការកសាងប្រទេសជាតិ។

លោក Nguyen Xuan Phuc បានស្នើថា កិច្ចប្រជុំនេះគួរតែផ្តោតលើបញ្ហាសំខាន់ដែលយុវជនយកចិត្តទុកដាក់នាបច្ចុប្បន្ន ក្នុងនោះរួមមានការចាប់ផ្តើមអាជីវកម្ម និងការអំពាវនាវយុវជនកសាងប្រទេសជាតិជាដើម។
លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលមជ្ឈិមសម្ព័ន្ធយុវជន ដោយយកឆ្នាំ២០១៨ ធ្វើជា “ឆ្នាំយុវវ័យមានការឆ្នៃប្រឌិត” ដូច្នេះអាជ្ញាធរមូលដ្ឋានគប្បីបង្ករលក្ខណៈងាយស្រួលយ៉ាងណា ដើម្បីលើកទឹកចិត្តយុវជនមានការច្នៃប្រឌិត។ លោក Nguyen Xuan Phuc បានប្រសាសន៍ថា៖

“យើងកំពុងដាក់ចេញរឿងមួយគឺ យុវជននៅសកលលោកនេះដោយមានឧត្តមគតិនិងបំណងប្រាថ្នាចំពោះ វប្បធម៌វៀតណាម យុវជននិងជំនាន់យុវវ័យត្រូវតែមានបំណងប្រាថ្នា ការឆ្នៃប្រឌិត ស្មោះត្រង់ និងបញ្ញាផងដែរ។

យុវជនត្រូវតែមានសេចក្តីប៉ងប្រាថ្នាជាពុំខានឡើយ។ ខ្ញុំនិយាយប្រការនេះដោយមានគោលបំណងចង់ឲ្យយើងទាំង​អស់គ្នាកសាងក្តីប្រាថ្នា និង ស្មោះត្រង់មួយក្នុងយុវជន៕  “

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top