
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២៥នៃទិវាបង្កើតខេត្ត Tra Vinh ឡើងវិញ (រូបថតៈ Thống Nhất-TTXVN)
ពិធីរំលឹកខួបលើកទី២៥នៃទិវាបង្កើតខេត្ត Tra Vinh ឡើងវិញបានប្រារព្ធជាផ្លូវការនាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅខេត្ត Tra Vinh។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានមានអបអរសាទរចំពោះសមិទ្ធិផល ដែលខេត្ត Tra Vinh សម្រេចបាននាពេលកន្លងទៅ។ លោក Nguyen Xuan Phuc បានអញ្ជើញដាក់ចេញនូវដំណោះស្រាយមួយចំនួន ក្នុងនោះមានការដែលខេត្ត Tra Vinh នឹងពិនិត្យឡើងវិញផែនការមេសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមលើទូទាំងខេត្ត។ លោកនាយករដ្ឋមន្ត្រី អញ្ជើញផ្តល់អនុសាសន៍ថា៖
“ខេត្ត Tra Vinh ត្រូវតែក្លាយទៅជាខេត្តគំរូអំពីលទ្ធភាពបន្សំាជាមួយបម្រែបម្រួលអាកាសធាតជាពិសេសឆ្លៀតយកឲ្យអស់លក្ខណៈធម្មជាតិអំណោយផលក៏ដូចជាប្រៀបខ្លាំងរបស់ខ្លួនជាខេត្តជាប់ឆ្នេរសមុទ្រ ដើម្បីកសាងរចនាសម្ព័ន្ធសេដ្ឋកិច្ចទំនើប។ ទន្ទឹមជាមួយគ្នានោះ ខេត្តគប្បីចូលរួមយ៉ាងជ្រៅចូលទំនាក់ទំនងសេដ្ឋកិច្ចក្នុងស្រុកនិងអន្តរជាតិទៀតផង”។
ក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ របស់ប្រធានរដ្ឋជូនប្រជាជន និងកម្មាភិបាលខេត្ត Tra Vinhផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម