នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាជួបប្រាស្រ័យសមាជិកសភាជាគ្រូបង្រៀន
នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានមានជំនួបសន្ទនាជាមួយសមាជិកសភាជាគ្រូបង្រៀន អតីតគ្រូបង្រៀន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨២ - ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧)។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម ធ្វើសមាហរណកម្មអន្តរជាតិ ផ្នែកអបរំជានិច្ចកាល ដើរតួនាទីសំខាន់។
ឯកភាពជាមួយមតិរបស់នាយករដ្ឋមន្ត្រីថា៖ ប្រទេសជាតិសម្បូរុងរឿងគឺមកពីផ្នែកអប់រំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលកន្លងទៅ បក្ស រដ្ឋ ជានិច្ចកាលចាត់ទុកផ្នែកអប់រំ ជាគោលនយោបាយជាតិជួរមុខ។ រដ្ឋសភាត្រូវសម្រេចក្រមគតិយុត្តិមួយស្ដីអំពីអប់រំនិងបណ្ដុះបណ្ដាល៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម