ព័ត៌មាន

នាយករដ្ឋមន្ត្រី Pham Minh Chinh៖ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិងគ្រឿងញៀនពោរពេញដោយការលំបាកនិងគ្រោះថ្នាក់ខ្លាំង

នាព្រឹកថ្ងៃទី១០ ខែមីនា នៅទីក្រុងហាណូយ ក្រសួងនគរបាលបានរៀបចំសន្និសីទអនឡាញទូទាំងប្រទេសស្តីពីការបង្ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែង​មតីក្នុង​សន្និសីទនេះ ។ រូបថត៖ Phạm Kiên - TTXVN

សន្និសីទនេះមានគោលបំណងវាយតម្លៃលទ្ធផលនៃការងារបង្ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនក្នុងរយៈពេលកន្លងមក ជាពិសេសបន្ទាប់ពីរយៈពេលជាង ១ ឆ្នាំនៃការអនុវត្តច្បាប់ស្តីពីការបង្ការប្រឆាំងនឹងគ្រឿងញៀន; ពីនោះ កំណត់ទិសដៅជាក់ស្តែងដំណោះស្រាយ និងភារកិច្ចសម្រាប់ពេលខាងមុខ។

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា គ្រោះញៀនគ្រឿងញៀនបានក្លាយទៅជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ។ ផលវិបាកដែលបង្កឡើងពីឧក្រិដ្ឋកម្មគ្រឿងញៀនគឺធ្ងន់ធ្ងរណាស់ចំពោះវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខ និងការពារជាតិ បំផ្លាញសុខភាពប្រជាពលរដ្ឋមួយផ្នែក ហើយទន្ទឹមនឹងនោះក៏ជាមូលហេតុ បង្កើតឧក្រិដ្ឋកម្ម គំរាមកំហែងដល់ស្ថិរភាព វិបុលភាពនិងស្ថិរភាពនៃប្រជាជាតិនីមួយៗនិងប្រជាជននីមួយៗ។

ក្រោយរយៈពេលជាង១ឆ្នាំនៃការអនុវត្តច្បាប់ ស្តីពីការបង្ការប្រយុទ្ធប្រឆាំងគ្រឿង ញៀន ការងារនេះទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ ទោះបីជា  ឧក្រិដ្ឋកម្មគ្រឿងញៀនកំពុងផ្លាស់ប្តូរបែបផែន ល្បិចកលនិងទីតាំងធ្វើសកម្មភាព ហើយមានលក្ខណៈអន្តរជាតិកាន់តែច្រើន។ ដើម្បីធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការទប់ស្កាត់ និងត្រួតពិនិត្យគ្រឿងញៀន លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានបន្តពិនិត្យ កែសម្រួល និងធ្វើឱ្យប្រព័ន្ធឯកសារគតិយុត្តិពាក់ព័ន្ធមានភាពល្អឥតខ្ចោះ បង្កើតមូលដ្ឋានច្បាប់ពេញលេញ និងស៊ីសង្វាក់គ្នាស្តីពីការទប់ស្កាត់គ្រឿងញៀន។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសប្រទេសជាប់ព្រំដែន និងប្រទេសដែលមានសក្ដានុពលសេដ្ឋកិច្ច និងបទពិសោធន៍ក្នុងការទប់ស្កាត់ និងត្រួតពិនិត្យគ្រឿងញៀន៕


top