ព័ត៌មាន

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ពិធីទទួលបដិសណ្ឋារកិច្ចបានប្រព្រឹត្តទៅយ៉ាងអធិកអធម តាមពិធីការសម្រាប់ជូនប្រមុខរដ្ឋាភិបាលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
  នាយករដ្ឋមន្ត្រីលោក  Pham Minh Chinh និងនាយករដ្ឋមន្ត្រី លោកស្រី Jacinda Arden ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ VOV)

នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern និងគណៈប្រតិភូជាន់ខ្ពស់នូវែលហ្សេឡង់ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។ ពិធីទទួលបដិសណ្ឋារកិច្ចបានប្រព្រឹត្តទៅយ៉ាងអធិកអធម តាមពិធីការសម្រាប់ ជូនប្រមុខរដ្ឋាភិបាលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Ardern ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

បញ្ចប់នៃពិធីទទួលស្វាគមន៍ជាផ្លូវការ ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីដង្ហែក្បួនស្វាគមន៍ក្រុមកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ បន្ទាប់ពីពិធីទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីទាំងពីរបានដំណើរការកិច្ចពិភាក្សា។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Arden ជួបពិភាក្សាការងារ (រូបថត៖ VOV)

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម រួមនឹងការជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh មក លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern អញ្ជើញចូលជួបសម្តែងការគួរសមអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងជួបសវនការជាមួយប្រធានរដ្ឋ Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue ចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម - នូវែលសេឡង់ និងការតភ្ជាប់កសិកម្មនូវែលសេឡង់ ហើយទៅបំពេញទស្សនកិច្ចនិងធ្វើការនៅទីក្រុងហូជីមិញ៕


top