ព័ត៌មាន

នាយករដ្ឋមន្ត្រី Pham Minh Chinh លើក​ឡើង​ទិសដៅអភិវឌ្ឍន៍សម្រាប់សហគមន៍អាស៊ាន

បន្តសកម្មភាពនៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ១០ ឧសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំនៃប្រទេសនានាបានជួបសន្ទនាជាមួយតំណាង នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) យុវជន និងក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC) និងក្រុមការងារកម្រិតខ្ពស់ (HLTF) ស្តីពីចក្ខុវិស័យនៃសហគមន៍អាស៊ាន លើសពីឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមសម័យសន្ទនារវាងមេដឹកនាំអាស៊ាន និងយុវជនអាស៊ាន។ រូបថត៖ TTXVN

ក្នុងកិច្ចសន្ទនាជាមួយតំណាង AIPA នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានគូសបញ្ជាក់អំពីទិសដៅចំនួនបី សំដៅលើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួលរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងនោះមាន៖ ទី១ ពង្រឹងការសម្របសម្រួលដើម្បីសុក្រិតរបៀបរបប និងការចុះសម្រុងគ្នាផ្នែកច្បាប់ ដើម្បីលុបបំបាត់ឧបសគ្គ និងបញ្ហាកកស្ទះនានា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ទី២ ពិនិត្យនិងពង្រឹងក្របខណ្ឌច្បាប់ដើម្បីសម្រួលដល់ចលនាពលកម្មដោយសេរីក្នុងប្លុក។ ទីបី AIPA ត្រូវបន្តបង្រួបបង្រួម និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ក្នុងការការពារ និងប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលជំហររួមរបស់អាស៊ាន ជាពិសេសការគោរពស្តង់ដារនៃការប្រព្រឹត្ត និងអនុលោមតាមច្បាប់អន្តរជាតិ។

សម្រាប់ការសន្ទនាជាមួយយុវជន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកទឹកចិត្តយុវជនជំនាន់ក្រោយចូលរួមដោះស្រាយបញ្ហាសង្គម នាំមុខក្នុងសកម្មភាពស្ម័គ្រចិត្ត។ នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមប្តេជ្ញារួមជាមួយអាស៊ាន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់យុវជនក្នុងការអភិវឌ្ឍ មានសិទ្ធិស្តាប់ឮ និងចូលរួមក្នុងការសម្រេចអនាគតនៃសហគមន៍អាស៊ាន។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រែក្លាយសហគមន៍អាស៊ានទៅជា "សហគមន៍សិក្សា" ដើម្បីអភិវឌ្ឍន៍ជំនាញសម្រាប់យុវជនអាស៊ាន និងជា "សហគមន៍ច្នៃប្រឌិត" សម្រាប់អាស៊ាន ដើម្បីជាកន្លែងបណ្តុះគំនិតចាប់ផ្តើម  ជួយយុវជនលើកកម្ពស់ការច្នៃប្រឌិត។

ថ្លែងមតិជាមួយ ABAC នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដាក់ចេញនូវទិសដៅ "បីរួមគ្នា" ដើម្បីបង្កើតចំណុចលោតផ្លោះសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន នោះគឺ៖ រួមគ្នាបង្កើតស្ថាប័ន រួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងរួមគ្នាកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរពណ៌បៃតង និងបច្ចេកវិទ្យាខ្ពស់។

ដោយកត់សម្គាល់ពីការខិតខំប្រឹងប្រែងរបស់ HLTF លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាននិយាយថា ក្រុមនេះគួរតែមានការគិតដ៏មុតស្រួច ដោយមានវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងអាចបត់បែនបាន ពិនោះ ដាក់ចេញទិសដៅយុទ្ធសាស្ត្រសម្រាប់អាស៊ានដើម្បីអភិវឌ្ឍរហូតដល់ឆ្នាំ ២០៤៥៕


top