នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac
នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយកររដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មការគ្រប់ គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac សំដៅជម្រុញខ្លាំងសកម្មភាពអនុវត្តនៅមណ្ឌលនេះ។ មណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac បានបង្កើតនាឆ្នាំ១៩៩៨ នៅស្រុក Thach That និងស្រុក Quoc Oai នៃទីក្រុងហាណូយ។ គោលដៅរបស់មណ្ឌលនេះ គឺប្រែក្លាយទៅជាទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទីប្រជុំជនអេកូឡូសីនិងឆ្លាត។ នា បច្ចុប្បន្ន មណ្ឌលបច្ចេកវិទ្យាខ្ពស់នៅស្ថិតក្នុងដំណើរការសម្រេចហេដ្ឋារចនាសម្ព័ន្ធ តែនៅមិនទាន់ទាក់ទាញបានអ្នកវិនិយោគជាច្រើនទេ។
អញ្ជើញធ្វើការសន្និដ្ឋាននៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គណៈកម្មការគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lacឲ្យមានដំណោះស្រាយកំណត់ទិសដៅជាក់ស្តែង។ មានដំណោះស្រាយជាក់ស្តែង ដើម្បីមណ្ឌលនេះទាក់ទាញវិនិយោគិនមកធ្វើការវិនិយោគ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម