ព័ត៌មាន

នាថ្ងៃទី៩ ខែកញ្ញា ប្រារព្ធសម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានីតិកាលទី១៤

​ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានចេញសេចក្ដីជូនដំណឹងដែលអោយដឹងថា ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២១ខែកញ្ញា សម័យ​ប្រជុំលើកទី ៣៧របស់គណៈកម្មា ធិការអចិន្រ្តៃយ៍រដ្ឋសភានឹងប្រព្រឹត្តទៅនៅអាគាររដ្ឋសភា រដ្ឋធានី​ហាណូយ។ ​
 
ប្រធានរដ្ឋ​សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញបើក សម័យប្រជុំ​ហើយ​រួម​ជាមួយ​បណ្ដា​អនុប្រធាន​រដ្ឋសភាធ្វើជា​អធិបតីសម័យប្រជុំដោយប្ដូ​រវេន។
 
នៅសម័យប្រជុំលើ​ក​នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដល់មតិ ចំពោះរបាយការណ៍ការងារ​របស់​ប្រធាន​តុលាការ​ប្រជាជន​កំពូល ប្រធានអយ្យ ការប្រជាជនកំពូល របាយការណ៍របស់រដ្ឋាភិបាល តុលាការប្រជាជនកំពូល អយ្យការប្រជា​ជន​កំពូលស្ដីពីការងារដោះស្រាយពាក្យ​បណ្ដឹងតវ៉ានិងបណ្ដឹងបរិហារឆ្នាំ ​២០១៩ របាយការណ៍​របស់​រដ្ឋាភិបាល​ស្ដីពីការងា​រប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងកា​ររំលោភបំពានលើច្បាប់ កា​រងារ​អនុវត្ត​ការ​វិនិច្ឆ័យ​និង​ការងារ​ប្រយុទ្ធប្រឆាំង​ នឹងអំពើពុក​រលួយ ជាដើម៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top