ព័ត៌មាន

នវានុវត្តន៍ ភាពច្នៃប្រឌិត - ឆ្ពោះទៅរកប្រទេសវៀតណាមអភីវឌ្ឍន៍ប្រកបដោយវិបុលភាពនិងនិរន្តរភាព

នាព្រឹកថ្ងៃទី ២៥ តុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅ ពិធីបំផុសកម្មវិធី សាកល្បងនវានុវត្តន៍ ភាពច្នៃប្រឌិតវៀតណាមឆ្នាំ ២០២២។
  ពិធីបំផុសកម្មវិធីសល្បងច្នៃប្រឌិតវៀតណាមឆ្នាំ ២០២២ (រូបថត៖ Vietnam+)  

នេះគឺជាកម្មវិធីប្រចាំឆ្នាំក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមនវានុវត្តន៍ ច្នៃប្រឌិតវៀតណាម (InnovateVN)។ គំនិតផ្តួចផ្តើមនេះមានគោលបំណងគាំទ្រ និងអភិវឌ្ឍន៍សហគ្រាសត្រួសត្រាយផ្លូវប្រកបដោយនវានុវត្តន៍ចំនួន ៥០០ អង្គភាព ដើម្បីដឹកនាំសេដ្ឋកិច្ចនៅឆ្នាំ ២០៣០ ក៏ដូចជារួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពច្នៃប្រឌិតក្នុងវិស័យសាធារណៈនៅទីភ្នាក់ងារកណ្តាល តាមបណ្តាស្ថាប័នមជ្ឈឹមនិងមូលដ្ឋាន។ ប្រធានបទនៃកម្មវិធីឆ្នាំនេះគឺ “នវានុវត្តន៍ ភាពច្នៃប្រឌិតជាមួយសហគ្រាសផ្លាស់ប្តូរឌីជីថល ចូលរួមខ្សែសង្វាក់តម្លៃសកល”។ លោក Vu Quoc Huy នាយកមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ ក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា៖ “យើងបានបែងចែកវិស័យអាទិភាពជាក្រុម ដើម្បីទាក់ទាញដំណោះស្រាយ និងគំនិតផ្តួចផ្តើមរបស់ធុរកិច្ចវៀតណាម ដើម្បីរួមចំណែកគាំទ្រការលើកកម្ពស់ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលរបស់សហគ្រាស។ ទីមួយ ការពង្រឹងសមត្ថភាពប្រព័ន្ធរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការអនុវត្តបច្ចេកវិទ្យាថ្មី ដំណើរការថ្មី និងដំណោះស្រាយថ្មី។ ទីពីរ បង្កើនទំនាក់ទំនងរវាងវិស័យធុរកិច្ចបរទេស ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាម; និងទីបី ជំរុញសហគ្រាសធុនតូច និងមធ្យមរបស់វៀត ណាមឱ្យរីកចម្រើន ដើម្បីពួកគេអាចឈានទៅមុខយ៉ាងសកម្មក្នុងខ្សែសង្វាក់តម្លៃសកល”៕


top