ព័ត៌មាន

ធ្វើឱ្យទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្លាយជាគំរូសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

វៀតណាម និងអូស្ត្រាលីត្រូវកសាង និងអនុវត្តយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ភ្ជាប់ទំនាក់ទំនងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកថា នេះជាសសរស្តម្ភថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាមនិងអូស្ត្រាលី។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទស្សនាតំបន់តាំងពិព័រណ៍ ដែលបង្ហាញពីសមិទ្ធផលក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ វិនិយោគ និងអប់រំរវាងវៀតណាម និងអូស្ត្រាលី (រូបថត៖ TTXVN)

អគ្គលេខាបក្ស​ប្រធានរដ្ឋ លោកតូ ឡឹមបបានសង្កត់ធ្ងន់លើចំណុចនេះ នៅក្នុងវេទិកាវៀតណាម-អូស្ត្រាលី ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ វិនិយោគ អប់រំ និងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១០ ខែសីហា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ទៅកាន់ប្រទេសអូស្ត្រាលី។

នៅក្នុងវេទិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋវៀតណាមបានបង្កើតគំរូអភិវឌ្ឍន៍ថ្មីមួយ ដែលក្នុងនោះ ចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវបានកំណត់ថា ជាកត្តាជំរុញយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមមានប្រសាសន៍ថា៖ “ជំរុញការវិនិយោគទ្វេភាគីក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) មន្ទីរពិសោធន៍រួមគ្នា កម្មវិធីបណ្តុះពន្លកអាជីវកម្ម និងគម្រោងនវានុវត្តន៍មានសក្តានុពលពាណិជ្ជកម្មខ្ពស់ ដែលឆ្ពោះទៅការអភិវឌ្ឍមនិងវិនិយោគរួមគ្នា...។ វៀតណាមលើកទឹកចិត្តការវិនិយោគដែលមានគុណភាពខ្ពស់ពីប្រទេសអូស្ត្រាលីចូលទៅក្នុងទីផ្សារវៀតណាម; ការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុបៃតង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលនវានុវត្តន៍... និងបង្កើនការជួយគាំទ្រលើបច្ចេកទេស និងការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅ វៀតណាម។ ជាមួយគ្នានោះ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាពិសេសវិស្វករ អ្នកវិទ្យាសាស្ត្រ អ្នកជំនាញបច្ចេកវិទ្យា និងអ្នកគ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត។ លើកទឹកចិត្តយ៉ាងខ្លាំងដល់ការផ្លាស់ប្តូរនិស្សិត អ្នកស្រាវជ្រាវ និងអ្នកជំនាញរវាងប្រទេសទាំងពីរ”។

នៅក្នុងវេទិកានេះ អាជីវកម្មមកពីប្រទេសទាំងពីរបានផ្លាស់ប្តូរឯកសារសហប្រតិបត្តិការ និងបានប្រកាសពីគំនិតផ្តួចផ្តើមសហប្រតិបត្តិការ៕


top