ព័ត៌មាន

ធ្វើវិសោធនកម្មបទបញ្ញត្តិឆ្លងចូលប្រទេសចំពោះភ្ញៀវទេសចរ

លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងសុខាភិបាលប្រញាប់ទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ និងដឹកនាំអនុវត្តន៍ការចាក់វ៉ាក់សាំងសម្រាប់កុមារ ដែលមានអាយុពី ៥ ទៅ ១២ ឆ្នាំ ព្រមទាំងផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវនិងធ្វើជាសេនាធិការលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤។
  ក្រុមភ្ញៀវទេសចរអន្តរជាតិចនៅទីក្រុង Hoi An ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ (រូបថត៖ VOV)  

ដោយពិចារណាលើសំណើររបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការបើកសកម្មភាពទេសចរណ៍ឡើងវិញ ដោយធានាសុវត្ថិភាព និងប្រសិទ្ធភាពតាមគន្លងប្រក្រតីភាពថ្មីនោះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Duc Dam បានប្រគល់ភារកិច្ចឲ្យក្រសួងសុខាភិបាល ធ្វើវិសោធនកម្មជាបន្ទាន់នូវបទបញ្ញត្តិ និងតម្រូវការចំពោះភ្ញៀវទេសចរក្នុងកាឆ្លងចូលប្រទេសឲ្យសមស្របនឹងវិធានការបើកសកម្មភាពទេសចរណ៍ឡើងវិញតាមគន្លងប្រក្រតីភាពថ្មីតាមស្មារតីសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។ ក្រសួង ស្ថាប័ន និងមូលដ្ឋាន តាមមុខងារ ភារកិច្ច និងដែនសមត្ថកិច្ចរបស់ខ្លួន ម្ចាស់ការសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រៀបចំការអនុវត្តសកម្មភាពទេសចរណ៍ ដោយធានាសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ។

 

លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងសុខាភិបាលប្រញាប់ទទួលវ៉ាក់សាំងបង្ការ កូវីដ ១៩ និងដឹកនាំអនុវត្តន៍ការចាក់វ៉ាក់សាំងសម្រាប់កុមារ ដែលមានអាយុពី ៥ ទៅ ១២ ឆ្នាំ ព្រមទាំងផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ និងធ្វើជាសេនាធិការលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដោយធានាវិទ្យាសាស្ត្រ សុវត្ថិភាព និងប្រសិទ្ធភាពផងដែរ៕


top