ព័ត៌មាន

ធ្វើវិសោធនកម្មនូវច្បាប់អប់រំថ្នាក់ឧត្តមសិក្សាដើម្បីចាប់ទាន់នឹងការអភិវឌ្ឍនៃវិទ្យាសាស្ត្របច្ចេកវិទ្យា


លោកស្រី Nguyen Thi Lan សមាជិកាសភាទីក្រុងហាណូយ

​នារសៀលថ្ងៃទី១២ ខែមិថុនា  ឆ្នាំ​២​០១៨ រដ្ឋសភាវៀតណាមបានពិភាក្សា អំពីគម្រោងច្បាប់ធ្វើវិសោធន​កម្ម បំពេញ​បន្ថែមមាត្រា នៃច្បាប់អប់រំថ្នាក់ឧត្តម​សិក្សា ហើយផ្ទៀងស្ដាប់រដ្ឋមន្រ្តីក្រសួងអ​ប់រំ និង​បណ្ដុះ​បណ្ដាល​លោក​ Phung Xuan Nha ឆ្លើយបំ​ភ្លឺមតិរបស់សមាជិកសភា។​

សមាជិក​សភាភាគច្រើនបានឯក​ភាពថា ចាំបាច់ត្រូវធ្វើវិសោធនកម្មនូវច្បាប់អប់​រំថ្នាក់ឧត្តមសិក្សា ដើម្បីចាប់​ទាន់​និង​បន្សាំជាមួយការផ្លាស់ប្ដូរ នៃ​វិទ្យាសាស្ត្របច្ចេកវិទ្យា វប្បធម៌​ ន​យោបាយ សេដ្ឋកិច្ច​សង្គម​លើទូទាំង​ពិភពលោក​។ សមាជិកសភា Trie​u The Hung មណ្ឌល Lam Dong ចាត់​ទុក​ថា៖​
 
“បម្រែបម្រួលនៃស្ថានភាព​ជាក់ស្ដែង បានធ្វើឲ្យការកំណត់​ក្នុងច្បាប់​អប់រំថ្នាក់​ឧត្តមសិក្សាមិន​សមស្រប​ទៀត​ឡើយ​ ដូច្នេះ​បានជាខ្ញុំគាំទ្រការធ្វើវិសោធនកម្ម​នូវច្បាប់អប់រំថ្នាក់ឧ​ត្តមសិក្សា”។
 
រីឯលោកស្រី​ Nguyen Thi Lan សមាជិកាសភាទីក្រុងហាណូយ ​បានផ្តល់មតិថា៖ ​“ទីមួយគឺ​ត្រូវរៀប​ចំបណ្ដាញ​មហាវិទ្យាល័យ​ ឲ្យមានប្រសិទ្ធភាពនិងសន្សំសម្ចៃបំផុត​។ ជៀសវាងការបើកមហាវិទ្យាល័យជា​ច្រើន ក្នុងតំបន់​តែមួយ​ឬបណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈដូចគ្នា ដែល​នាំទៅដល់ភាពលែងត្រូវការពលក​រ ខ្ជះខ្ជាយ​ប្រភព​ធន​ធាន​សំរាប់​សង្គម​។ មុនពេលដែលរដ្ឋាភិបាល​សម្រេចបង្កើតមហាវិទ្យាល័យ ចាំ​បាច់ត្រូវត្រួត​ពិនិត្យ​លើ​លក្ខណៈ​ជាច្រើន​ដូច​ជា ទីតាំងភូមិសាស្ត្រ ​ជំនាញវិជ្ជាជីវៈដែលបានបណ្ដុះប​ណ្ដាល ការព្យាករណ៍​អំពីតម្រូវ​ការខាង​ធនធាន​មនុស្សក្នុង​ជំនាញ​វិជ្ជាជី​វៈនោះ និងយុទ្ធសាស្ត្រអភិវឌ្ឍសេ​ដ្ឋកិច្ចសង្គម ដើ​ម្បីធានា​ឲ្យសាលា​ដែល​បាន​បង្កើត​ថ្មីអា​ចអភិវឌ្ឍន៍ប្រកបដោយ​ល្អប្រសើរ​”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top