ព័ត៌មាន

ធ្វើឌីជីថលូបនីយកម្មនិងអនុវត្តន៍បញ្ញាសិប្បនិម្មិត (AI) ក្នុងការងារឃោសនានិងផ្សព្វផ្សាយការអប់រំផ្នែកច្បាប់

នារសៀលថ្ងៃទី ៧ ខែវិច្ឆិកា លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានចូលរួមក្នុងពិធីជួយជ្រោមជ្រែងទិវាច្បាប់វៀតណាម ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅក្រសួងយុត្តិធម៌ និងតភ្ជាប់តាមប្រព័ន្ធវីដេអូទៅកាន់ខេត្តក្រុងចំនួន ៣៤។

លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូ អញ្ជើញចូលរួមក្នុងពិធីជួយជ្រោមជ្រែងទិវាច្បាប់វៀតណាម ឆ្នាំ២០២៥។ (រូបថត៖ daibieunhandan.vn)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានមានប្រសាសន៍ថា បក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារកសាងច្បាប់។ ចាប់តាំងពីដើមអាណត្តិមក រដ្ឋសភាបានអនុម័តលើច្បាប់ចំនួន ៩៩ និងសេចក្តីសម្រេចចិត្តកំណត់ច្បាប់ចំនួន ៤១។ ក្នុងសម័យប្រជុំលើកទី ១០ ដែលកំពុងប្រព្រឹត្តទៅនោះ រដ្ឋសភាគ្រោងនឹងបន្តពិចារណា និងអនុម័តលើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តកំណត់ច្បាប់ចំនួន ៥៣។ សេចក្តីព្រាងច្បាប់ដែលត្រូវបានអនុម័ត គឺសំដៅដោះស្រាយលំបាក ឧបសគ្គ ចំណុចកកស្ទះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នាពេលខាងមុខ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើឲ្យក្រសួងយុត្តិធម៌ត្រូវតែអនុវត្តន៍ឲ្យបានល្អនូវការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម នោះគឺប្រែក្លាយប្រព័ន្ធច្បាប់ទៅជាគុណសម្បត្តិប្រកួតប្រជែង; ទន្ទឹមនឹងនោះ កំណត់ការងារកសាងច្បាប់ជា “របកគំហើញរបស់របកគំហើញ”។ លោកប្រធានរដ្ឋសភាក៏បានស្នើឱ្យក្រសួងយុត្តិធម៌អនុវត្តន៍ការផ្លាស់ប្តូរឌីជីថល ធ្វើឌីជីថលូបនីយកម្មបញ្ញាសិប្បនិម្មិត (AI) ក្នុងការងារឃោសនា ផ្សព្វផ្សាយការអប់រំផ្នែកច្បាប់នាពេលខាងមុខផងដែរ៕


top