“បើសិនយើងចាត់ទុកការធ្វើដំណើរដោយរថភ្លើង ដូចជាការអានសៀវភៅមួយក្បាល យើងជិះរថភ្លើងមិនត្រឹមតែទៅពីកន្លែង A ដល់កន្លែង B តែប៉ុណ្ណោះ ថែមទាំង យើងអាចគយគន់ទេសភាព ប្រជាជននិងវប្បធម៌ ផងដែរ”។
(ភ្ញៀវទេសចរណ៍ ជនជាតិហូឡង់ម្នាក់ ឈ្មោះ OEP JANSSEN បានចែករំលែក ក្នុងដំណើរទេសចរណ៍ជាមួយគ្រួសារ ដោយផ្លូវដែកវៀតណាម ក្នុងរយៈពេល ៧ ឆ្នាំ(តាមកាសែត តួយត្រែ (Tuoi Tre) )។
|
ស្ថានដីគោកវៀតណាមប្រវែង ពីខាងជើងដល់ខាងត្បូង បណ្តោយឆ្នេរសមុទ្រដែលមានរូបរាង អក្សរ S ហេតុនេះ នាឆ្នាំ១៩៣៦ ជនជាតិបារាំងអនុវត្តបុព្វហេតុធ្វើអាជីវកម្ម នៅប្រទេស អាណានិគម ដោយការចាប់ផ្តើមកសាងប្រព័ន្ធផ្លូវដែក បណ្តោយប្រទេសវៀត ណាម ដែលមានប្រវែង ២៦០០ គីឡូម៉ែត្រ។
ក្នុងអំឡុងពេលសង្គ្រាម ផ្លូវដែកបានអាក់ខាន ប៉ុន្តែបានស្តារៈឡើងវិញ បន្ទាប់ពីប្រទេសជាតិបានឯកភាពទឹកដី នាឆ្នាំ១៩៧៥។ ផ្លូវដែកវៀតណាមបានជាសម្រេចបេសកកម្មប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ ក្នុងសង្គ្រាមការពារប្រទេសជាតិទាំងពីរ ក៏ដូចជានាសព្វថ្ងៃនេះ ផ្លូវដែកកំពុងអភិវឌ្ឍនិងបំពេញភារកិច្ចដ៏សំខាន់ៗ គឺការតភ្ជាប់វិស័យទេសចរណ៍និងការដឹកជញ្ជូនទំនិញ ផងដែរ។
ដោយគុណសម្បត្តិនៃផ្លូវដែកមានប្រវែង តាមបណ្តាយប្រទេសជាតិ ចាប់ពីខាងជើងដល់ខាងត្បូង ខ្សែផ្លូវដែកប្រវែងបណ្តោយសមុទ្រ ស្ថិតនៅកណ្តាលវាលស្រូវទុំ ចំការដាំផ្លែឈើស្រស់ស្អាត ឆ្លងកាត់ឆ្នេរសមុទ្រមានខ្សាច់ពណ៌សនិងទឹកសមុទ្រថ្លាឆ្វង់ ទន្លេមនោរម្យ ភ្នំតូចធំតភ្ជាប់នឹងទីកន្លែងទេសចរណ៍វៀតណាម ដូចជា៖ ហាមរុង (Ham Rong) (ខេត្តថាញហ័រ) (Thanh Hoa) បេនធុវ (Ben Thuy) (ខេត្តងេអាន) (Nghe An) ដែវង៉ាង (Deo Ngang) (ស្ថិតនៅខេត្តហាទិញ (Ha Tinh) និងខេត្តក្វាងបិញ (Quang Binh)) ឡាំងកូ (Lang Co) (ខេត្តធឿធៀន – ហ្វេ (Thua Thien Hue)) ចំណោតហាយវ៉ឹន (Hai Van) (ស្ថិតនៅខេត្តធឿធៀនហ្វេ (Thua Thien Hue) ខេត្តដាណាំង (Da Nang)) ទូប៊ីនអគ្គីសនីប្រើខ្យល់ខ្នាតធំ (ខេត្តប៊ិញធួន) (Binh Thuan) សមុទ្រកាណា (Ca Na) (ខេត្តនិញធួន) (Binh Thuan) ឈូងសមុទ្រ វុងរ៉ូ (Vung Ro) មុយឌៀន (Mui Dien) (ខេត្តភូអៀន) (Nghe An) …
អ្នកបើកបរនិងអ្នកបំរើលើរថភ្លើង។
រូបថត៖ ឯកសារ
បុគ្គលិកបើកភ្លើងនិងជូនសញ្ញាឲ្យដឹងថា មានលក្ខណៈគ្រប់គ្រាន់សំរាប់សុវត្ថិភាព
សំដៅរថយន្តចេញដំណើរ។
រូបថត៖ តឹតសើន
បណ្តាទូររថភ្លើងទេសចរណ៍របស់ក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនផ្លូវដែកហាណូយ (Ha Noi)
ធ្វើដំណើរពីខាងជើង ដល់ខាងត្បូង ទទួលភ្ញៀវ នៅស្ថានីយ៍ហាណូយ។
រូបថត៖តឹតសើន
លោក វ៉ឌឹកគី (Vo Duc Ky) ( ប្រធានរថយន្ត SE3 ធ្វើដំណើរពីរដ្ឋធានីហាណូយ ដល់ ទីក្រុងហូជីមិញ)
ថតរូបជាមួយកុមារាម្នាក់។
រូបថត៖ តឹតសើន
ទីស្ថានទំលំទូលាយ ក្នុងទូររថភ្លើង ដែលបង្កភាពសុខស្រួលសំរាប់កុមារ។
រូបថត៖ តឹតសើន
បុគ្គលិកស្រីម្នាក់បំរើ និងចែកកាសែតដោយឥតគិតថ្លៃ ដល់ភ្ញៀវ លើរថភ្លើង។
រូបថត៖ ឯកសារ
ក្រុមហ៊ុនភាគហ៊ុនរថភ្លើង យីអាន (Di An) ទីកន្លែងគូរប្លង់ ផលិតទូររថភ្លើង តាមបច្ចេកវិទ្យា ថ្មី ។
រូបថត៖ ថុងហាយ
សាខាទូររថភ្លើងហាណូយ (Ha Noi) ចំណុះក្រុមហ៊ុនភាគហ៊ុនផ្លូវដែកហាណូយ (Ha Noi)
គឺទីកន្លែងជួសជុល រៀបចំទូរថភ្លើង។
រូបថត៖ កុងដាត
ក្រុមត្រួតពិនិត្យ ជូសជុលផ្លូវដែក - កំណាត់ឆ្លងកាត់ចំណោតហាយវ៉ឹន នៃខេត្តដាណាំង (Da Nang)។
រូបថត៖ កុងដាត |
ពីស្ថានីយ៍ហាណូយ (Ha Noi) យើងខ្ញុំបានរួមដំណើរជាមួយ និង លោកស្រី Choloe Maxwel និងមិត្តភក្តិរបស់លោកស្រីដែលមកពីប្រទេសអូស្ត្រាលី ជិះរថភ្លើងថុងញ៉ឹត (Thong Nhat) មកដល់ទីក្រុងដាណាំង (Da Nang)។
ហេតុតែ លោកស្រី Choloe Maxwel បានជ្រើសរើសរថភ្លើង ពីព្រោះលោកស្រីបានអានព័ត៌មាន ក្នុងកាសែត Telegraph ចុះផ្សាយនៅចក្រភពអង់គ្លេសបានជ្រើសតាំង៖ នេះគឺមួយក្នុងចំណោមទេសចរណ៍ចាប់ចិត្តបំផុតទាំង ១០ លើពិភពលោក ។
“ផ្លូវដែកពីខាងជើងដល់ខាងត្បូងគឺចំណុចសំខាន់ៗ ពីព្រោះទេសភាព វប្បធម៌និងអាកាសធាតុ សោភណ្ឌភាពបង្កប់របស់ប្រទេសវៀតណាម ដែលភ្ញៀវនឹងមើលឃើញ បើសិនជាជិះយន្តហោះ ពីកន្លែងនេះដល់កន្លែងនោះ យើងមិនអាចមើលឃើញបានទេ”។
(ភ្ញៀវទេសចរណ៍ជនជាតិហូឡង់ម្នាក់ ឈ្មោះ OEP JANSSEN )
(តាមកាសែត តួយត្រែ (Tuoi Tre)
|
នាពេលព្រលឹម រថភ្លើងមកដល់ឡាំងកូ (Lang Co) (ទីក្រុងហ្វេ) (Hue) អាកាសធាតុបរិសុទ្ធ នៅតំបន់ស្រះធំបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកស្រី Choloe Maxwel និងភ្ញៀវ ជិះជើងរថភ្លើងនេះ បានស្រឡាំងកាំង នៅពេលគយគន់ទេសភាពមនោរម្យនៃចំណោតហាយវ៉ឹន (Hai Van)។
ដោយចំណាប់អារម្មណ៍ដំបូងនោះ លោកស្រី Choloe Maxwel កំពុងសង្ឃឹម នៅពេលលឺការជូនដំណឹង ពីឧបករណ៍បំពងសំឡេងលើរថភ្លើង ទីក្រុង APEC ២០១៧ ដាណាំង (Da Nang) គឺទីកន្លែងកណ្តាល ដើម្បីធ្វើដំណើរទៅកាន់បេតិកភណ្ឌពិភពលោក ហុយអាន (Hoi An) តំបន់ពិសិដ្ឋមីសើន (My Son) (ខេត្តក្វាងណាម) (Quang Nam)។
ក្នុងដំណើរផ្សេង យើងខ្ញុំរួមដំណើរជាមួយគ្រួសារ លោក វ៉ឌីញខាង (Vo Dinh Khang) លើរថភ្លើង សាយហ្គ - ញ៉ាត្រាង (Sai Gon - Nha Trang)។ បានឲ្យដឹងថា៖ នេះគឺជារថភ្លើង "លំដាប់ផ្កា ៥" ត្រូវបំពាក់បរិក្ខានិងឧបករណ៍ទំនើប។ មុនពេលចតនៅស្ថានីយ៍ចុងក្រោយ ស្ថានីយ៍ញ៉ាត្រាង (Nha Trang) លោក ខាង (Khang) បានចែករំលែកថា៖ “សង្ហារឹមក្នុងរថភ្លើងស្អាត ឧបករណ៍និងបរិក្ខាមានគុណភាពខ្ពស់និងស្អាត។ កុមាររបស់គ្រួសារចាប់ចិត្ត នៅពេលជិះរថភ្លើង”។
គោលដៅដឹកជញ្ជូនភ្ញៀវមកដល់ទីកន្លែងទេសចរណ៍ ផ្លូវដែកវៀតណាមយកចិត្តទុកដាក់លើការអភិវឌ្ឍន៍បណ្តាខ្សែផ្លូវដែកមានប្រវែងខ្លឺនិងមធ្យម ដូចជា៖ ដំណើរការពីរដ្ឋធានីហាណូយ (Ha Noi) ដល់ខេត្តឡាវកាយ (Lao Cai) ពីរដ្ឋធានីហាណូយ (Ha Noi) ដល់ ខេត្តដាណាំង (Da Nang) ទីក្រុងសាយហ្គន (Sai Gon) – ទីក្រុងផានធៀត (Phan Thiet) ទីក្រុងសាយហ្គន (Sai Gon) - ញ៉ាត្រាង (Nha Trang) … បណ្តាជើងរថយន្តដឹកជញ្ជូននេះកាន់តែមានភ្ញៀវជាច្រើន។ ឧទាហរណ៍ស្ថានីយ៍ ញ៉ាត្រាង (Nha Trang) នៅពេលជាប់ចរាចណ៍ ក្រុមហ៊ុនទេសចរណ៍ជាច្រើនបានកក់សំបុត្រចំនួន ២០០០ សន្លឹកសំរាប់ជើងរថភ្លើងនិមួយៗ ។
តាមលោក ដាវអាញតួន (Dao Anh Tuan) - អគ្គនាយកក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនសាយហ្គន (Sai Gon)បានឲ្យដឹងថា៖ ក្រុមហ៊ុនបានទាក់ទងជាមួយ ១៥០ ក្រុមហ៊ុនទេសចរណ៍ ដូច្នេះ បរិមាណភ្ញៀវទេសចរណ៍ជិះរថភ្លើងកាន់ តែកើនឡើងជាបណ្តើរៗ ។ ទន្ទឹមនឹងនេះ កម្មវិធីចុះថ្លៃសំបុត្រ តាមការទេសចរណ៍ ដាក់ឲ្យប្រើប្រាស់រថភ្លើងលំដាប់ ៥ ផ្កា ដែលបំពាក់ឧបករណ៍ បរិក្ខាទំនើប លើកកម្ពស់ការបំរើភ្ញៀវ ដូច្នេះបរិមាណភ្ញៀវកាន់តែកើនឡើង ផងដែរ។
កង់រថភ្លើងដឹកជញ្ជូន
លើជើងរថភ្លើងពីខាងជើង ដល់ខាងត្បូង ឈ្មោះថុងញ៉ឹត (Thong Nhat) ដូយមឿយ (Do Moi) ដូចជាបង្ហាញបំណងប្រាថ្នារបស់ប្រជាជនវៀតណាម ក្នុងសម័យកាលនិមួយៗ។
ក្នុងពីរសម័យសង្គ្រាមការពារប្រទេសជាតិ ជើងរថភ្លើងដឹកជញ្ជូនបំណងប្រាថ្នារបស់ប្រជាជនទាំងមូល ដែលឈ្មោះ ថុងញ៉ឹត (Thong Nhat) ត្រៀបត្រា ដឹកជញ្ជូនមនុស្ស សម្ភារៈជួយសមរភូមិខាងត្បូង ដើម្បីទទួលការឈ្នះនិងឯកភាពទឹកដី នៅនិទាឃរដូវ ឆ្នាំ១៩៧៥។ រីឯសម័យកាលបច្ចុប្បន្ននេះវិញ ការវិលនៃកង់នៃរថភ្លើង “ដូយមឿយ” (Do Moi) កំពុងឧស្សាហ៍ព្យាយាមដឹកជញ្ជូននិងកសាងប្រទេសទាំងយប់ទាំងថ្ងៃ។
នាសព្វថ្ងៃនេះ ប្រទេសវៀតណាមបានគ្រប់គ្រងផ្លូវដែកទំហំ ១ ម៉ែត្រ ផ្លូវដែកបញ្ចូលគ្នា ផ្លូវដែកស្តង់ដារ មានប្រវែងសរុប ៣១៦០ គីឡូម៉ែត្រ។ ក្នុងនោះខ្សែផ្លូវដែកសំខាន់ប្រវែង ២៥២៤ គីឡូម៉ែត្រ៖ ខ្សែផ្លូវដែក ពីរដ្ឋធានីហាណូយ (Ha Noi) – ទីក្រុងហូជិមិញ (Ho Chi Minh) រដ្ឋធានីហាណូយ (Ha Noi) – ខេត្តឡាវកាយ (Lao Cai) រដ្ឋធានីហាណូយ (Ha Noi) – ទីក្រុងហាយផុង (Hai Phong) រដ្ឋធានីហាណូយ (Ha Noi) – ទីរួមស្រុកដុងដាំង (Dong Dang) រដ្ឋធានីហាណូយ (Ha Noi) – ក្វានទ្រាវ (Quan Trieu) (ខេត្តថាយង្វៀន) (Thai Nguyen) កែប (Kep) – ទីក្រុងហាឡុង (Ha Long) កែប (Kep) – លឹវស្វា (Luu Xa) (ខេត្តថាយង្វៀន) (Thai Nguyen) ។ ជារៀងរាល់ឆ្នាំ ផ្លូវដែកបានដឹកជញ្ជូនភ្ញៀវចំនួន ១២ លាននាក់។
|
ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេវាកម្មដឹកជីញ្ជូនរហូតដល់ឆ្នាំ២០២០ និងការដាក់ចេញទិសដៅ ឆ្នាំ២០៣០ ទើបបានរដ្ឋភិបាលអនុម័ត ក្នុងនោះរួមមាន៖ រៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ អភិវឌ្ឍន៍ការដឹកជញ្ជូនក្នុងស្រុក តាមទិសដៅនូវការកាត់បន្ថយការដឹកជញ្ជូនលើផ្លូវគោក បង្កើននិងអាទិភាពការអភិវឌ្ឍសេវកម្មដឹកជញ្ជូនលើផ្លូវដែក និងដឹញជញ្ជូនលើផ្លូវទឹកក្នុងស្រុក។
ដោយគោលការណ៍នេះ ផ្នែកផ្លូវដែកកំពុងយកចិត្តទុកដាក់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ទំនើបភាវូបនីយកម្មសម្ភារៈ បរិក្ខានិងឧបករណ៍ អនុវត្តន៍បច្ចេកវិទ្យាជឿនលឿន ដើម្បីអនុវត្តតម្រូវការដែលប្រទេសជាតិដាក់ចេញ ប្រកបដោយល្អប្រសើរ។
ជើងរថភ្លើងថុងញ៉ឹត (Thong Nhat) ឆ្លងកាត់ឈូងសមុទ្រភូអៀន (Phu Yen)។
រូបថត៖ ថុងហាយ
រថភ្លើងមួយជើងត្រៀមមកដល់ស្ថានីយ៍ញ៉ាត្រាង (Nha Trang)។
រូបថត៖ ថុងហាយ
ជើងរថភ្លើងថុងញ៉ឹត (Thong Nhat) ឆ្លងកាត់ចំណោតហាយវ៉ឹន (Hai Van) (កន្លែងស្ថិតរវាងទីក្រុង
ដាណាំង (Da Nang) និងខេត្តធឿធៀនហ្វេ (Thua Thien Hue)) ។
រូបថត៖ តឹតសើន
ផ្លូវដែកពីខាងជើងដល់ខាងត្បូង រត់ទន្ទឹមនឹងផ្លូវគោកដែលស្ថិតក្នុងភូមិសាស្ត្រឈូងសមុទ្រកាណា (Ca Na) ខេត្តនិញធួន (Ninh Thuan)។ រូបថត៖ ង្វៀនឡឹន
ផ្លូវដែកពីខាងជើងដល់ខាងត្បូងដឹកជញ្ជូនភ្ញៀវឆ្លងកាត់វាលស្រូវទុំពណ៌លឿង។
រូបថត៖ ថុងហាយ
ផ្លូវដែកវៀតណាមនិងផ្លូវដែកចិនបានទទួលជើងរថភ្លើងដឹក container ដំបូង ដែលតភ្ជាប់ប្រទេសទាំងពីរនេះ នៅស្ថានីយ៍ដុងដាំង (Dong Dang) ខេត្តឡាងសើន (Lang Son) នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមនោះ ជើងរថភ្លើង ចាប់ធ្វើដំណើរពីស្ថានីយ៍ Hoang Cong ទីក្រុង Nan Zhang ខេត្ត Zheng
នៃប្រទេសចិន និងគោលដៅមកដល់ស្ថានីយ៍អៀនវៀន (Yen Vien) រដ្ឋធានីហាណូយ (Ha Noi) នៃប្រទេសវៀតណាម។ |
“មធ្យោបាយដឹកជញ្ជូន container តាមផ្លូវដែកនឹងក្លាយទៅជាជំរើសឈានមុខគេសំ រាប់អតិថិជន នៅប្រទេសនិមួយៗ។ បរិមាណទំនិញនាំចេញនិងនាំចូលរវាងប្រទេសវៀត ណាមនិងប្រទេសចិន ក៏ដូចជាបរិមាណទំនិញនាំកាត់ប្រទេសទីបីកាន់តែបង្កើន ផងដែរ” ។
ថ្នាក់ដឹកនាំអគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម បានសង្កត់ធ្ងន់./.
(តាមកាសែត Vietnamplus)
|
ក្រៅពីនេះ ផ្លូវដែកវៀតណាមក៏យកចិត្តទុកដាក់ លើការវិនិយោគការអនុវត្តន៍នូវលទ្ធផលជឿនលឿននៃបច្ចេកទេស ក្នុងការងារដឹកនាំនិងគ្រប់គ្រងជើងរថភ្លើងដឹកជញ្ជូន ផងដែរ។ ហេតុនេះ ការដឹកទំនិញលើផ្លូវដែកបានឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ទទួលបាន ៧ លានតោន ក្នុងមួយឆ្នាំ។
តាមលោក វ៉អាញមិញ (Vu Anh Minh) ប្រធានក្រុមប្រឹក្សាសមាជិកអគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម បានឲ្យដឹងថា៖ ផ្លូវដែកកំពុងផ្លាស់ប្តូររបៀបធ្វើការ ដើម្បីអតិថិជននឹងប្រើប្រាស់សេវាកម្មល្អបំផុត។ ផ្លូវដែកបានធ្វើឲ្យសម្បូរ៍សេវាកម្ម ដែលតភ្ជាប់នឹងបណ្តាមធ្យោបាយផ្សេងៗ ទៀត ដើម្បីបង្កើតបណ្តាញដឹកជញ្ជូន ពីកន្លែងនេះដល់កន្លែងនោះ។ បុគ្គលិកធ្វើការក្នុងផ្នែកផ្លូវដែកនឹងមកឃ្លាំងរបស់សហគ្រាស ដើម្បីបំពេញបែបបទ អតិថិជនអាចប្រើប្រាស់សេវកម្មដឹកជញ្ជូនគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាព ទាន់ពេលវេលាដែលគេតម្រូវការ។
ទន្ទឹមនឹងគោលនយោបាយបង្កើនការដឹកជញ្ជូនក្នុងស្រុក ផ្លូវដែកវៀតណាមកំពុងធ្វើអាជីវកម្មការអន្តរដឹកជញ្ជូន container អន្តរជាតិវៀតណាម – ចិន។ លោក ដូវ៉ាន់ហ័ន (Do Van Hoan) – អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនផ្លូវដែកហាណូយ (Ha Noi) បានវាយតំលៃ ការដឹកជញ្ជូន container អន្តរជាតិបានបង្កើតសក្តានុពលជាច្រើន។ ទំនិញដឹកជញ្ជូនអន្តរជាតិបង្កើនពី ៣៨៦ ពាន់តោន ក្នុងឆ្នាំ២០១៦ ឡើងដល់ជាង ៨០០ ពាន់តោន ក្នុងឆ្នាំ២០១៧។
ដើម្បីបង្កលក្ខណៈងាយស្រួលនិងល្អសំរាប់ការដឹកជញ្ជូនអន្តរជាតិ ស្ថានីយ៍រថភ្លើងដឹកទំនិញសំខាន់ៗ ទាំងពីរ គឺអៀនវៀន (Yen Vien) (រដ្ឋធានីហាណូយ (Ha Noi) និងសុងថឹន (Song Than) (ខេត្តប៊ិញយឿង (Binh Duong)) កំពុងបានវិនិយោគនិងទំនើបភាវូបនីយកម្ម ធានាសមត្ថភាពជញ្ជូននិងរៀបចំទំនិញ./.
“ដោយគោលដៅឆ្ពោះទៅកាន់អនាគត ផ្លូវដែកនឹងបង្កើនល្បឿនដឹកជញ្ជូនភ្ញៀវ ពី ៨០ ដល់ ៩០ គីឡូម៉ែត្រ ក្នុងមួយម៉ោង រថភ្លើងដឹកទំនិញពី ៥០ ដល់ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងឆ្នាំ២០២០។ រហូតដល់ឆ្នាំ២០៣០ ផ្លូវដែកល្បឿនលឿននឹងកសាង និងមានល្បឿនពី ១៦០ ដល់ ២០០ គីឡូម៉ែត្រមួយម៉ោង និងធ្វើជាសម្រេចខ្សែផ្លូវដែកល្បឿនលឿន នាឆ្នាំ២០៥០ គ្រោងល្បឿន ៣៥០ គីឡូម៉ែត្រមួយម៉ោង”។
(លោក វ៉អាញមិញ (Vu Anh Minh) ប្រធានក្រុមប្រឹក្សាសមាជិកអគ្គក្រុមហ៊ុនផ្លូវដែក វៀតណាម)
|
អត្ថបទ៖ ង្វៀនអាញ
រូបថត៖ តឹតសើន កុងដាត ថុងហាយ ង្វៀនឡឹន និងឯកសារ