នៅចម្ការង៉ាកទ្រៀង (Ngat Trien) មួយក្នុងចំណោមទីកន្លែងដំបូងបង្អស់ក្នុងឃុំភង់កុង (Phung Cong) (ស្រុកវ៉ាន់យ៉ាង - Van Giang) ដាំផ្កាកុលាបបុរាណ ជាជំហានជោគជ័យ។ តាមបង ង្វៀនថាញទ្រៀង (Nguyen Thanh Trien) ម្ចាស់ចម្ការថា៖ ចម្ការដាំ បង្កាត់ពូជផ្កាកុលាបបុរាណគ្រប់ប្រភេទ ចាប់ពីឆ្នាំ២០១១ និងក្រោយ៤ឆ្នាំ ខ្ញុំឃើញផ្កាកុលាបបុរាណ ជាទិសដៅធ្វើមានប្រសិទ្ធភាព រឹងមាំ។ ដោយឡែកក្នុងឆ្នាំ២០១៥ ពីផ្កាកុលាបបុរាណចម្ការ មានប្រាក់ចំណូលជាងពីរពាន់លានដូល្លាអាមេរិក”។
លើផ្ទៃដី៤០០០ម៉ែត្រការេ បងង្វៀនថាញទ្រៀង (Nguyen Thanh Trien) បានបណ្តុះពូជ ដាំប្រភេទកុលាបបុរាណរបស់វៀតណាម ដូចជាកុលាបបុរាណសាប៉ា (Sapa) ហាយភង់ (Hai Phong) វ៉ាន់ខោយ (Van Khoi) កុលាបវល្លិ៍សើនឡា (Son La) កុលាបកាម្ញី កុលាបសណាមឌិញ (Nam Dinh) កុលាបពណ៌ផ្កាឈូក...។ល។ ក្រៅពីនោះ ប្រភេទពូជផ្កាកុលាបបរទេសដូចកុលាបអង់គ្លេស បារាំង ថៃ ក៏បានចម្ការបណ្តុះដាំដែរ។ សព្វថ្ងៃចម្ការមានជាង៣០០០ដើម ក្នុងនោះ តាមការវាយតម្លៃរបស់បងង្វៀនថាញទ្រៀង (Nguyen Thanh Trien) កុលាបបុរាណសាប៉ា (Sapa) នៅតែជាប្រភេទផ្កាបានទីផ្សារពេញនិយមចូលចិត្តបំផុត។

ផ្កាកុលាបបុរាណបានដាំក្នុងចម្ការនៅឃុំភុង់កុង(Phung Cong) ស្វឹនក្វាន (Xuan Quan) ស្រុកវ៉ាន់យ៉ាង (Van Giang)
ខេត្តហឹងអៀន (Hung Yen) ពីព្រោះប្រភេទដើមផ្កាងាយដាំ ងាយថែទាំ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ចាប់ពីពេលនាំចូលដាំ នៅក្នុងចម្ការនៅស្រុកវ៉ាន់យ៉ាង (Van Giang) ផ្កាកុលាបបុរាណសាប៉ា (Sapa) បន្សាំនិង
លូតលាស់រហ័ស ក្រោមលក្ខណៈធាតុអាកាស ដីធ្លី នៅតំបន់វាលទំនាប។

ផ្កាកុលាបបុរាណសាប៉ា (Sapa) មានប្រភពពីទ្វីបអឺរ៉ុប ចំណុះខ្នែងកុលាបបានជនជាតិបារាំង នាំយកមកដាំនៅ
សាប៉ា (Sapa)។ កុលាបសាប៉ា (Sapa) ចំណុះប្រភេទចុល្លព្រឹក្ស មានបន្លា ស្លឹកពណ៌ខៀវស្រស់ ផ្កាច្រើន ត្របកច្រើន
ផ្កាច្រើនមានពណ៌ផ្កាឈូក។

អ្នកដាំផ្កាកុលាបកាត់មែកខ្ចី ក្រោយពីកុលាបរីកស្រុះ ដើម្បីជាតិបំប៉ន់ប្រមូលផ្តុំជាតិមកចិញ្ចឹមដើមដុះថ្មី។

កុលាបបុរាណសាប៉ា (Sapa) ជាប្រភេទផ្កាចេញផ្កាពេញឆ្នាំ បែកមែកសាខា ពន្លកច្រើន ផ្កាច្រើន ផ្ការីកអស់ខ្នាត
អាចធំប៉ិនមាត់ចាន។

កុលាបបុរាណសាប៉ា (Sapa) បានអ្នកចូលចិត្តផ្កា ផ្កាលម្អ មានចំណូលពិសេស ដោយមានសម្រស់ស្រស់ស្អាត និងរីកបានយូរ។

ភ្ញៀវទេសចរណ៍ក៏ដូចជាអ្នកលេងផ្កា មកពីគ្រប់កន្លែង បានស្វែងរកដល់ឃ្លាំងដាក់កុលាបធំៗ ដូចជាភង់កុង
(Phung Cong) ស្វឹនក្វាន (Xuan Quan) ដើម្បីទស្សនានិងរកជូនខ្លួននូវដើមកុលាបបុរាណមួយដើម។

កុលាបបរទេសក៏បានដាំ នាំមកតម្លៃសេដ្ឋកិច្ចខ្ពស់ជូនម្ចាស់ចម្ការនៅស្រុកវ៉ាន់យ៉ាង (Van Giang)។ |
តាមបទពិសោធន៍ដាំផ្កាកុលាបច្រើនឆ្នាំមក បងង្វៀនថាញទ្រៀន (Nguyen Thanh Trien) ឲ្យដឹងថា ផ្កាសាប៉ា (Sapa) ប្រមូលផ្តុំគុណសម្បត្តិ ដែលពូជផ្កាកុលាបធម្មតាមិនមាន ដូចសម្រស់ល្អឆើត ក្លិនក្រអូបស្រាល ពិសេសពេលផ្ការីកស្រុះ ចាប់ពីខែ១០ រហូតដល់ខែ៤ចន្ទគតិ។ នេះជាប្រភេទផ្កាកម្រមាន ចេញផ្កាពេញមួយឆ្នាំ បែកមែកសាខា ផ្កាច្រើន ផ្ការីកធំ អាចធំស្មើរនឹងមាត់ចាន។ ផ្កាកុលាបបុរាណសាប៉ា (Sapa) ងាយដាំ ជំនះជម្ងឺល្អ តិចមានដង្កូវ បន្សាំរហ័សជាមួយដីធ្លី និងអាកាសធាតុនៅតំបន់វាលទំនាប។ “ពូជកុលាបនេះមានកម្លាំងរស់ពូកែ ងាយដាំ និងងាយវប្បកម្ម គ្រាន់តែដាំទីកន្លែងមានលំហ និងទឹកល្អ។ ដើមនេះសមស្របជាមួយភូមិសាស្រ្តផ្សេងៗគ្នា និងអាចរស់ក្នុងសីតុណ្ហភាពក្រោម១៥អង្សាសេ “ បងទ្រៀន (Trien) ឲ្យដឹងបន្ថែម។
ផ្កាកុលាបបុរាណសាប៉ា (Sapa) មានប្រភពមកពីទ្វីបអឺរ៉ុប ចំណុះខ្នែងកុលាប បានជនជាតិបារាំងនាំយកមកដាំនៅសាប៉ា (Sapa)។ ដើមកុលាបបុរាណសាប៉ា (Sapa) ហេតុនេះហើយនៅមានឈ្មោះហៅផ្សេង គឺកុលាបបារាំង។ កុលាបសាប៉ាចំណុះប្រភេទដើមចុល្លព្រឹក្ស និងមានបន្លាច្រើន ស្លឹកពណ៌ខៀវស្រស់ ផ្កាច្រើន ផ្កាមានតែពណ៌ផ្កាឈូក។ នេះបានចាត់ទុកជាពូជមួយក្នុងចំណោមពូជផ្កាកុលាបស្អាតបំផុតពិភពលោក មានអត្ថន័យតំណាងឲ្យស្នេហាគូស្រករផ្អែមល្ហែម អមតៈ។
|
ជាមួយផ្កាកុលាបសាប៉ា (Sapa) ផ្កាកុលាបវ៉ាន់ខោយ (Van Khoi) ក៏ដូចជាពូជផ្កាកុលាបបាន “ប្រមាញ់” ច្រើន។ ផ្កាកុលាបវ៉ានខោយ (Van Khoi) ឬនៅហៅថាផ្កាកុលាបវិមាន មានត្របកផ្កាក្រញាញ់ ផ្ការីកធំ ច្រើនស្រទាប់ ពណ៌ផ្កាឈូកស្រទន់ ហើយមានក្លិនក្រអូបស្រាល។ ដោយគុណសម្បត្តិនោះ តាំងពីអតីតកាល ផ្កាកុលាបវ៉ានខោយ (Van Khoi) តែងបានដាំក្នុងគ្រួសារ ដែលមានអំណាច ស្តុកស្តម ឬវិមានស្តេច វិមានស្តេចក្រាញ់...។ល។ សព្វថ្ងៃ តម្រូវការតុបតែង អតិថិជនមិនត្រឹមតែជ្រើសរើសផ្កាកុលាបសាប៉ា (Sapa) តែនៅទាំងចូលចិត្តផ្កាកុលាបវ៉ាន់ខោយ (Van Khoi) ។
តាមបងទ្រៀន (Trien) ដើម្បីដាំនិងថែទាំផ្កាកុលាបបុរាណ មិនត្រូវការបច្ចេកទេសស្មុគស្មាញទេ។ ពេលពន្លករបស់ដើមឡើង បានកម្ពស់ប្រហែល២០ ដល់ ២៥សងទីម៉ែត្រ គឺត្រូវកាត់ត្រួយ ទុកតែពី៤ដល់៥មែកចេញទៅគ្រប់ទិស បង្កើតជាគ្រោងស្នូលរបស់ដើម។ អ្នកដាំគ្រាន់តែដាក់ជីតាមកំណត់មួយខែម្តង ក្រៅពីបាញ់ថ្នាំព្យាបាលជម្ងឺពីងពាងក្រហម និងជម្ងឺឆេះស្លឹកឲ្យដើម ពេលដើមត្រូវរងនឹងជម្ងឺ។ ផ្កាកុលាបសមស្រប់ដាក់នៅទីកន្លែងជៀសវាងពន្លឺព្រះអាទិត្យចែងខ្លាំងចំៗ ខ្យល់រំហើយ មានពន្លឺដណ្តប់ស្របកន្លែង។
សព្វថ្ងៃ នៅឃុំភង់កុង (Phung Cong) ស្វឹនក្វាន (Xuan Quan) បានចាត់ទុកជាឃ្លាំងដាក់ផ្កាធំរបស់ខេត្តហឹងអៀន (Hung Yen)។ ជីវភាពរស់នៅរបស់ប្រជាជន ភូមិផ្កានៅជាយក្រុងពិតជាបានផ្លាស់ប្តូរ ដោយសារមុខរបរដាំផ្កា។ ទូទាំងឃុំស្វឹនក្វាន (Xuan Quan) មានផ្ទៃដីដាំផ្កាឡើងដល់ជាង១០០ហិកតា មានក្រុមគ្រួសារចូលរួមដាំផ្កាកុលាបជាង៥០០គ្រួសារ។ គ្រួសារដាំផ្កានៅឃុំស្វឹនក្វាន (Xuan Quan) ភុងកុង (Phung Cong) បានអនុវត្តកសិកម្មជឿនលឿន បច្ចេកទេសខ្ពស់ ដាំផ្កាកុលាបបុរាណតាមបទដ្ឋាន VietGap បានផ្តល់ពីវិទ្យាស្ថានស្រាវជ្រាវបន្លែមជ្ឈិម និងវិទ្យាស្ថានកសិកម្មវៀតណាម ដើម្បីលើកកម្ពស់តម្លៃពាណិជ្ជកម្ម។ ហេតុនេះហើយតម្លៃរបស់ផ្កាកុលាបបុរាណខ្ពស់បង្គួរ ទៅតាមអាយុកាលរបស់ដើម។ ដើមតូចទើបនឹងដាំតម្លៃប្រហែលជាង៦០០ពាន់ដុង ចំពោះដើមកុលាបធំពេញវ័យប្រហែល៣ដល់៤ឆ្នាំ មានតម្លៃពី៤ដល់៥លានដុង ដើមកុលាបមានអាយុពី៥ដល់៦ឆ្នាំ មានតម្លៃពី៦ដល់៧លានដុង ប៉ុន្តែដើមកុលាបមានអាយុកាលយូរ អាចមានតម្លៃឡើងដល់១៥លានដុងក្នុងមួយដើម។ ជួនកាលដើមយូរឆ្នាំ គល់ធំ អាចមានតម្លៃពី៧០ ដល់១០០លានដុងក្នុងមួយឆ្នាំ។ នាឱកាសបុណ្យចូលឆ្នាំថ្មី ឬខែមួយចន្ទគតិ ពេលតម្រូវការតុបតែងផ្ទះកើនឡើងរហ័ស អ្នកដាំផ្កាអាចមានប្រាក់ចំណូលច្រើន។ អ្នកមានចម្ការធំៗនៅឃុំភុងកុង (Phung Cong) ស្វឹនក្វាន (Xuan Quan) អាចទទួលបានប្រាក់ចំណូលជាង២ពាន់លានដុងក្នុងមួយឆ្នាំ ពីផ្កាកុលាបបុរាណ។
ដោយសារមានសម្រស់ឆើតឆាយ និងគុណសម្បត្តិងាយដាំ ងាយថែទាំ ទើបផ្កាកុលាបបុរាណមានអ្នកចូលចិត្តផ្កា ស្រឡាញ់ដើមឈើលម្អពេញនិយម ជាពិសេសដើមមានអាយុកាលយូរឆ្នាំ។ ជាពិសេសដើមកុលាបបុរាណមានរាង tree rose កុលាបបុរាណរាង bonsai បានអ្នកជំនាញលេងផ្កាសែនចូលចិត្ត។ ផ្កាកុលាបដាំក្នុងឃ្លាំងចម្ការកុលាបជាយក្រុងនៅឃុំភុងកុង (Phung Cong) ឃុំស្វឹនក្វាន (Xuan Quan) (ស្រុកវ៉ាន់យ៉ាង - Van Giang) បានក្លាយជាមានពាណិជ្ជសញ្ញា បានទីផ្សារពេញនិយម ចែកចាយទូទាំងប្រទេស ពិសេសសមស្រប់ដាំសម្រាប់តុបតែងបរិវេណវិឡា ប្រព័ន្ធអគារក្រុង Ecopark, Vinhome Riverside, Times City...។ល។
ប្រាក់ចំណូលជាច្រើនពីការងារដាំផ្កាកុលាប ក៏ដូចជាប្រសិទ្ធភាពរបស់ផ្កាកុលាបចំពោះវិស័យឱសថ (ផ្កាកុលាបសជាវត្ថុធាតុនៃផលិតផល siro ព្យាបាលជម្ងឺក្អក់ឲ្យកុមារ) គ្រឿងក្រអូប (ប្រេងក្រអូបកុលាប) បានធ្វើឲ្យការងារដាំប្រភេទផ្កាកុលាបនេះ ក្លាយជាទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសក្តានុពលរបស់ប្រជាជនស្វឹនក្វាន (Xuan Quan) ភុងកុង (Phung Cong) ៕
អត្ថបទ៖ ធុកហៀន រូបថត៖ កុងដាត